CamNews

អាណិតណាស់! រន្ទះបាញ់ចំផ្ទះបណ្តាលឲ្យឆេះផ្ទះខ្ទេច ស្រ្តីវ័យចំណាស់ម្នាក់ឆេះស្លាប់យ៉ាងអណោចអាធ័ម

(កំពង់ស្ពឺ)៖ លោកយាយពិការជើងម្នាក់បានស្លាប់ ក្នុងភ្លក់ភ្លើងយ៉ាងអាណោចអាធ័ម ដោយសាររន្ទះបាញ់ចំផ្ទះរបស់គាត់ បណ្តាលឱ្យឆេះខ្ទេចគ្មានសល់ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឬស្សី ឃុំ ជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ទោ​សាយ ប៊ុនថន អធិការនគរបាល​ស្រុកភ្នំស្រួចបានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះថា «កាលពីល្ងាចមិញ មានភ្លៀងធ្លាក់មួយមេធំលាយជាមួយខ្យល់កន្ត្រាក់ និង​រន្ទះ​បាញ់​ទៅលើឈ្មោះ មែង ឡុង អាយុ៦៩ឆ្នាំ ភេទស្រី នៅ​ភូមិ ព្រៃឫស្សី ឃុំជាំសង្កែ បណ្តាលឲ្យស្លាប់ និងឆេះផ្ទះអស់១ខ្នង ទំហំ៤ម៉ែត្រ×៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងបាំងស្បូវ»។

លោកបន្តថា​ ពេលកំពុងភ្លៀង​ធ្លាក់មានផ្លេកបន្ទោលពេលនោះជនរងគ្រោះ នៅក្នុងផ្ទះស្រាប់មានរន្ទះបាញ់ចំផ្ទះរបស់គាត់បណ្តាលឱ្យយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យគាត់ត្រូវភ្លើងឆេះស្លាប់​ ក្នុងភ្នក់ភ្លើងយ៉ាងវេទនាជាទីបំផុត។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី