CamNews

បុរសខ្លាំង ហ្វីលីពីន​​, មិនខ្វល់ថា ខ្ញុំស្លាប់​ ឬអ្នកស្លាប់ សំខាន់ត្រូវលុបបំបាត់​គ្រឿងញៀន​ឲ្យអស់មុន.

(​ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមាន​ពីការសម្លាប់​មនុស្សបន្ថែម​ទៀត នៅក្នុង​ថ្ងៃតែមួយ​ដែលអង្គការ​អន្តរជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន គំាទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បានថ្កោលទោស​ការសម្លាប់​មនុស្ស​ក្រៅប្រព័ន្ធ​តុលាការ នៅក្នុង​ក្របខ័ណ្ឌនៃសង្រ្គាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់លោក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅរសៀល​ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

ការព្រមាន​សាជាថ្មី​របស់លោក ឌូតឺតេ ធ្វើឡើង​នៅក្នុងពិធី​សម្ពោធ​ផ្លូវជាតិ​មួយក្នុង​តំបន់ Cordova កាលពី​ថ្ងៃព្រហស្បតិ៍។ ប្រធានាធីបតីហ្វីលីពីន​រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំប្ដេជ្ញាថា​នឹងលុបបំបាត់​គ្រឿងញៀន​នៅមុន​ខ្ញុំដើរចេញពី​តំណែងជា​ប្រធានាធិបតី ដែលនេះ​អាចមាន​ន័យថា​ នឹងមានការ​សម្លាប់មនុស្ស​បន្ថែមទៀត ព្រោះពួកគេ​ (ឧក្រិដ្ឋជនគ្រឿងញៀន) នឹងធ្វើការ​វាយបកវិញ​យ៉ាងពិត​ប្រាកដ ហើយម្យ៉ាង​វិញទៀតវា​ក៏នឹងមិនអាចបញ្ចប់នៅ​ថ្ងៃស្អែកដែរ ដរាបណា​នៅតែមាន​គ្រឿងញៀន  និងឧក្រិដ្ឋជន​គ្រឿងញៀន​នៅលើទឹក​ដីហ្វីលីពីន។ ដូច្នេះជម្រើស​ល្អនោះគឺអ្នក (ឧក្រិដ្ឋជនគ្រឿងញៀន) នឹងស្លាប់ ឬអ្នកសម្លាប់ខ្ញុំ ឬក៏ក៏ខ្ញុំសម្លាប់អ្នក»។

គួរបញ្ជាក់ថា​បើតាមក្រុម​អង្គការក្រៅ​រដ្ឋាភិបាលជាតិ និងអន្តរជាតិ សង្រ្គាមគ្រឿងញៀន​របស់លោក ឌូតើតេ បានសម្លាប់​មនុស្សជាង ៦,០០០នាក់​ហើយនៅទូទាំងប្រទេសហ្វីលីពីន ចាប់តាំងពី​លោកឡើងកាន់​តំណែងជា​ប្រធានាធិបតី​ហ្វីលីពីន​នៅខែមិថុនា ឆ្នាំ២០១៦​មក។ ក៏ប៉ុន្តែ​នៅពេលនេះ បញ្ហារឹតតែ​ចម្រូងចម្រាសនោះគឺថា រដ្ឋាភិបាល​របស់​លោក កំពុងស្នើ​ឱ្យមានការបង្កើត​ច្បាប់កាត់​ទោសប្រហារជីវិត​ឡើងវិញ សម្រាប់ឧក្រិដ្ឋជន​គ្រឿង ហើយក្នុងនោះ​សូម្បីតែជនល្មើស​មានអាយុ០៩ឆ្នាំ ក៏អាច​នឹងត្រូចជាប់​ពន្ធនាគារ​ផងដែរ៕

ប្រភព ៖ អ័រតេ