CamNews

ម៉េង កែវ​ពេជ្ជតា ព្រលះ ដេន​នី ខ្វាន់ យ៉ាង​ចាស់​ដៃ ចំពោះ​សម្ដី​ដ៏​ព្រហើន​របស់​នាង

(ភ្នំពេញ)៖ «បើនាងម្នាក់ហ្នឹងមិនបានតាំងខ្លួន ជាតារាឬមិនពាក់ព័ន្ធ និងសិល្បៈទេ ចង់នាងដើរទៅណាមកណាធ្វើអ្វី ឬថតអ្វីមិនស្លៀកពាក់ខោអាវសោះតែម្តង ក៏គ្មាននរណាទៅឆ្កួត ខឹងនឹងនាងដែ​រ ផ្ទុយទៅវិញ​គឺមានតែអរគុណនាងទៅវិញ ដែលនាងចិត្តល្អ ឲ្យភ្នែកគ្រប់គ្នា រាប់តាំងពីពូៗម៉ូតូឌុប អ្នកលក់លៀសហាល អ្នកបោសសំរាមផង ក៏អាចមើលរបស់នាង Free Free បាននោះ»។ នេះជាសម្តីលើកឡើង ពីសំណាក់តារាចម្រៀងសម្លេងរណ្តំចិត្ត អ្នកនាង ម៉េង កែវពេជ្ជតា ប្រតិ​កម្មចំពោះភាពសិចស៊ី និងការប្រើពាក្យសម្តីក្រអើតក្រទម របស់នាង ដេននី ខ្វាន់។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតា បានសរ​សេរ​ទៀតថា «សំខាន់នាងយកឈ្មោះ​ជាតារា ឈ្មោះអ្នកសិល្បៈមកលាប ដើម្បីទាញការចាប់អា​រម្មណ៍ និងពង្រីកទីផ្សាររបស់នាង ហើយពេលមហាជនតិះទៀន នាងបែរជានិយាយ បែបបន្ទាបបន្ថោកថា នាងមិនរស់ដោយសារសិល្បៈទៅវិញ។ សម្តីក្អេងក្អាង ចំអកដល់ក្រសួងវប្បធម៌ និងជេរបញ្ជោះតបត ដល់អ្នកតិះទៀនទាំងប៉ុន្មានរបស់នាង និងបងប្អូនរបស់នាង គឺវាលើសពេកហើ​យ.!»។

ជាមួយគ្នានេះអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញពីអារម្មណ៍ មិនសប្បាយចិត្ត ខណៈ​ក្រសួ​ងពាក់ព័ន្ធមួយចំនួន មិនបានយកចិត្តទុកដាក់ ចំពោះបញ្ហានេះថា« មិនសមណា​ក្រសួងពាក់ព័ន្ធ ជា​ពិសេសក្រសួងវប្បធម៌ លោកបិទភ្នែកបិទត្រចៀកទៀតនោះទេ គួរណាស់តែលោកចាត់វិ​ធានការណ៍ ធ្វើការព្រមានចំៗឈ្មោះតែម្តង​ទៅ មិនដឹងថា នៅបិតបាំងលាក់មុខឲ្យដល់ណាទៀតទេ បើនាងព្រហើនដល់ម្លឹងហើយ »។

«ល្មមហើយ ល្មម​អាណិតដល់ពួកយើង​ ជា​សិល្បៈនារីៗដែលខិតខំប្រព្រឹត្តខ្លួនល្អ ខំតស៊ូដោយសុច្ចរិតទៀងត្រង់ ទោះអត់ឃ្លានមានហូប ឬ គ្មានសម្ភារៈទំនើបប្រើប្រាស់ ក៏ពួកយើងមិនលក់ឧ​ត្តមគតិដែរ ដើម្បីរក្សាការពារកិត្តិយសជាស្ត្រីខ្មែរ និងសិល្បៈតែបែរជាត្រូវមកស្អុយរលួយឈ្មោះ ព្រោះតែនាងៗប៉ុន្មាននាក់ហ្នឹង គឺមិនត្រឹមត្រូវ និងមិនយុត្តិធម៌ឡើយ សូមមេត្តាក្រសួង លោកជួ​យធ្វើចំណាត់ការឲ្យច្បាស់ផងក្នុងរឿងនេះ ពួកយើងខ្ញុំហត់ហើយ ហត់នឹងធ្វើល្អ ហត់នឹងអំ​ណត់ ហត់នឹងទទួលពាក្យចោទប្រកាន់ ហត់នឹងពន្យល់មហាជនថា មួយណាជាលាមក មួយណាជាផ្កា »។ នេះជាសម្ដី ក្នុងន័យសុំណូមពរបន្ថែមពីសំណាក់អ្នកនាង ម៉ែង កែវពេជ្ជតា ។

ប្រតិកម្មរបស់អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ បានធ្វើឡើង បន្ទាប់តារាស្រីជំនាន់ថ្មីទើ​ប​ដុះ​​ពន្លក លើវិថីសិល្បៈនាង ដេននី ខ្វាន់ កាន់តែមានចរិតគឃ្លើន ពីមួយថ្ងៃទៅមួយថ្ងៃ ទាំង​ការ​ប្រើ​ប្រាស់ពាក្យសម្តី មិនសមរម្យ និងភាពសិចស៊ីជ្រួលនិយមមិនប្រមាណខ្លួន មានសញ្ជា​តិជារី​ខ្មែរ ឬជាជាតិសាសន៍អ៉ឺរ៉ុបនោះ។ អ្វីកាន់តែពិសេសជាងនេះ គឺនាងដេននី ខ្វាន់ ហាក់មានចរិត​ព្រហើន មិនទទួលយកការពិត ហើយថែមទាំងចេញមុខជេរប្រមា​ថ ដល់មហាជនដែលរិះគន់ ក្នុងន័យស្ថាបនាកែលម្អទៀតផង។

ទាក់ទងបញ្ហានេះ គេហទំព័រ Khmertalking នៅព្រឹកថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៦នេះ មិនអា​ច​ស្វែ​ងរកការសួរនាំ ពីក្រួសួងវប្បធម៌ និងវិចិត្រសិល្បៈបាននៅឡើយទេ អំពីចំ​ណាត់ការ លើតារា​ស្រីដែ​លស្លៀកពាក់ សិចស៊ីដូចនាង ដេននី ខ្វាន់។ រីឯសាមីខ្លួនដែលកំពុងរងនូវការរិះគន់ បាញ់​ចាក់ស្រោចយ៉ាងចាស់ដៃ កញ្ញា ខេននី ខ្វាន់ គេហទំព័រKhmertalking ក៏មិនអាចស្វែងរកការ​បំភ្លឺ បាន​នៅឡើយដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង