CamNews

ហ្វីលីពីន បញ្ជាក់ទាំងមិនញញើត ៖​ «គ្មានជំនួយពី​សហរដ្ឋអាមេរិក​ ក៏ហ្វីលីពីន​មិនដាច់ពោះ​ស្លាប់ដែរ!»

(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា បើទោះជាគ្មានជំនួយ​ពីសហរដ្ឋអាមេរិក​ក៏ហ្វីលីពីន មិនដាច់ពោះ​ស្លាប់ដែរហើយការលើកឡើងបែបនេះ ធ្វើឡើង​បន្ទាប់ពី​ទីភ្នាក់ងារអាមេរិក​កាត់បន្ថយភាពក្រីក្រ Millennium Challenge Corporation (MCC) បានសម្រេចចិត្ត​​មិនជ្រើសរើសប្រទេសហ្វីលីពីន​សាជាថ្មីសម្រាប់កម្មវិធី​ផ្ដល់ជំនួយ​ដោយសារតែព្រួយបារម្ភជុំវិញការគោរពសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលទើបតែអះអាងថា លោកធ្លាប់បាញ់សម្លាប់​ឧក្រិដ្ឋជនគ្រឿងញៀន​ដោយផ្ទាល់ដៃទុកជាគំរូឱ្យប៉ូលិស កាលលោកនៅជាអភិបាលក្រុងដាវ៉ៅ (Davao)។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។

ការសម្រេចចិត្តរបស់ MCC គឺជាផ្នែកមួយនៃប្រតិកម្ម ឆ្លើយទៅ​នឹងសង្រ្គាមប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋជន​គ្រឿងញៀន ​របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបាន​ផ្ដាច់ជីវិតមនុស្ស​យ៉ាងហោច​ណាស់ ៥,០០០នាក់ចាប់តាំងពីលោកឡើង​កាន់អំណាច​រយៈពេលជាង ៦ខែមកនេះ។ «ការសម្រេចចិត្ត​មិន​បន្តកម្មវិធីផ្ដល់ជំនួយរបស់ MCC គឺមានជាប់ពាក់ព័ន្ធ​នឹងការព្រួយបារម្ភ​ចំពោះស្ថានភាព​សិទ្ធិមនុស្ស​នៅហ្វីលីពីន»។ នេះបើតាមអ្នកនាំពាក្យ​ស្ថានទូតអាមេរិក​ប្រចំាទីក្រុងម៉ានីល។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី​បើផ្អែកលើការស្ទង់មតិនៃ​វិទ្យាស្ថាន Social Weather Stations ប្រជាជនហ្វីលីពីន ៧៧ភាគរយពេញចិត្តពេញថ្លើមចំពោះសង្រ្គាមបោស​សំអាតឧក្រិដ្ឋជន​គ្រឿងញៀន របស់លោក ឌូតឺតេ ដែលចាត់ទុកថា​នេះគឺជាវិធីតែមួយគត់​ដើម្បីបញ្ជៀសហ្វីលីពីន កុំឱ្យក្លាយទៅជារដ្ឋ​គ្រឿងញៀន។

គួរបញ្ជាក់ថា កម្មវិធីផ្ដល់ជំនួយពីទីភ្នាក់ងារ MCC សម្រាប់ហ្វីលីពីន​កាលពីលើកមុនមាន​រយៈពេល០៥ឆ្នាំ បានអស់ សុពលភាពហើយ កាលពីខែឧសភា កន្លងទៅនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី