ព័ត៌មានអន្តរជាតិ ៖ យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារទីតាំងរ៉ាដា នៅក្នុងប្រទេស យេម៉ែន បន្ទាប់ នាវាចម្បាំងអាមេរិក ដែលមានវត្តមាននៅសមុទ្រក្រហម Red Sea នោះ រងនូវការវាយប្រហារដោយម៉ីស៊ីល ដល់ទៅ ២ ដងក្នុងមួយថ្ងៃ ។

ជាការស្រាយបំភ្លឺ ពីមន្ទីរបច្ចកោណសហរដ្ឋអាមេរិកឲ្យដឹងថា យោងតាមរង្វាយតម្លៃជំហានដំបូង បង្ហាញឲ្យដឹងថា ទីតាំងរ៉ាដា ៣កន្លែង ដែលជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារដោយម៉ីស៊ីលខាង លើនោះ រងនូវការកំទេចពីយោធាសហរដ្ឋអាមេរិក ។ ប្រភពបន្តឲ្យដឹងថា បណ្តាទីតាំង រ៉ាដា ៣ កន្លែងនោះ គឺមានមូលដ្ឋានស្ថិតនៅដែនអធិបតេយ្យភាព ក្រុមបះបោរ Houthi សម្ព័ន្ធមិត្តជាមួយនឹង អ៊ីរ៉ង់ ។ មន្ទីរបច្ចកោណបន្តឲ្យដឹងថា ការវាយប្រហារ កំទេចទីតាំងរ៉ាដាទាំងនោះ គឺទទួលបានការ អនុញ្ញាតដោយផ្ទាល់ពីសំណាក់ លោក បារ៉ាក់ អូបាម៉ា ក្នុងនោះ ជាការវាយប្រហារ ដោយបានប្រើ ប្រាស់ ម៉ីស៊ីល Tomahawk ពីនាវាចម្បាំងអាមេរិក USS Nitze ។

Peter Cook អ្នកនាំពាក្យឲ្យមន្ទីរបច្ចកោណសហរដ្ឋអាមេរិក ឲ្យដឹងថា ការងើបប្រឆាំងក្នុងន័យសិទ្ធការពារខ្លួនមានកម្រិតលើកនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងការពារបុគ្គលិករបស់យើង ការពារនាវារបស់យើង ក៏ដូចជា ការពារសេរីភាពនៃការធ្វើនាវាចរណ៍តាមសមុទ្ររបស់យើងនៅក្នុងច្រកសំខាន់មួយនេះ ។ ជាការពិត អាមេរិក នឹងធ្វើការឆ្លើយតបរាល់ហានិភ័យទាំងឡាយណា ដែលគម្រាមគំហែងដល់នាវារបស់ពួកយើង តាមលទ្ធភាពដែលអាចធ្វើទៅបាន ។

គួររំឮកថា ការវាយប្រហារបកពីសំណាក់យោធាអាមេរិក កំទេចទីតាំងរ៉ាដាខាងលើ ត្រូវបានធ្វើ ឡើងប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីម៉ីស៊ីលធ្វើការវាយប្រហារទៅលើនាវាចម្បាំងអាមេរិក USS Mason ដែលកំពុងតែមានវត្តមាននៅ Red Sea ប្រទេស យេម៉ែន ។ ភ្លាមៗនោះ ក៏មានចំណាត់ការ ការពារខ្លួន ដោយពុំមានហានិភ័យដល់នាវានោះទេ នេះបើយោងតាមប្រភពពី មន្ទីរបច្ចកោណ ។

របាយការណ៍ បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ម៉ីស៊ីល ២គ្រាប់បានបើកការវាយ ប្រហារមកលើនាវា USS Mason ពីទីតាំងរបស់ពួកឧទ្ទាមតែមួយ ប៉ុន្តែ ម៉ីស៊ីលទាំង២នោះ បាញ់ចំ គោលដៅផ្ទៃសមុទ្រជាមុនសិន មុននឹងទៅដល់នាវាចម្បាំងអាមេរិក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី