(អវកាស)៖ ប្រហោងខ្មៅ ឬ Black Hole ពិតជាវត្ថុអវកាស ដែលស្ថិតនៅឆ្ងាយសែនឆ្ងាយ ហើយមានទាំងនៅក្នុង កាឡាក់ស៊ីមាលគីវេយ៍ របស់យើងនឹងនៅកាឡាក់ស៊ីធំៗ ផ្សេងទៀត នៅក្នុងចក្រវាឡនេះ ក៏ប៉ុន្តែជាច្រើនឆ្នាំមកហើយ នៅតែមិនទាន់អាចកំណត់រូបភាព ឲ្យបានច្បាស់លាស់ ថាវាជាអ្វី និងមានអំណាចពិប្រាកដដូម្តេចឡើយ។ នេះបើតាមការចេញផ្សាយ ដោយ CNN នៅថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។

កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញប្រហោងខ្មៅ ដែលធំជាងអ្វីដែលគេធ្លាប់បាន រំពឹងទុកកាលពីមុនទៅទៀត។ ប្រហោងខ្មៅនេះ ត្រូវបានកែវយឺតយក្ស ចាប់បាននៅចំកណ្តាល កាឡាក់ស៊ីមួយមានឈ្មោះថា SAGE0536AGN ស្ថិតនៅចម្ងាយ ២ពាន់ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺស្មើនឹង ៩,៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ) ពីភពផែនដីយើង ហើយអ្នកវិទ្យាសាស្ត្របានគណនាថា កាឡាក់ស៊ី នេះយ៉ាងហោចណាស់ក៏មានអាយុកាល ៩ពាន់លានឆ្នាំដែរ។

ដោយសារតែកាឡាក់ស៊ី SAGE0536AGN មានទំហំធំដែរ ដូច្នេះប្រហោងខ្មៅរបស់វា ត្រូវបានគេ មើលឃើញថា មានទំហំធំលើសបីដង ដែលអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានកន្លងមក។ តាមការ អះអាងរបស់អង្គការ NASA ប្រហោងខ្មៅដ៏ធំអស្ចារ្យនេះ មានទំហំស្មើនឹងព្រះអាទិត្យ របស់យើង ៣៥០,០០០,០០០ ដង។

គួរបញ្ជាក់ថា កាឡាក់ស៊ី SAGE0536AGN អាចជាកាឡាក់ស៊ីដ៏ចំលែកមួយក៏ថាបាន ព្រោះវា ហាក់មិនដូចទៅនឹងកាឡាក់ស៊ី នានាឡើយ។ ដូច្នេះអ្វីៗ កំពុងតែរង់ចាំការសិក្សា ស្វែងយល់បន្ថែមទៀត៕

ប្រភព ៖ ស៊ីអិនអិន

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង