(ម៉ាឌ្រីដ)៖ ការស៊ុតបញ្ចូលទីបានសម្រេច១គ្រាប់របស់កីឡាករចំណូលថ្មី Alvaro Morata នៅនាទីទី៨៤ បានជួយឲ្យ ក្រុមម្ចាស់ផ្ទះ Real Madrid ឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្នវិញ ដោយមាន២១ពិន្ទុទម្លាក់ក្រុមការពារ តំណែងជើងឯក FC Barcelona ធ្លាក់មកលេខ៣ វិញ។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា នាជាគ្រាប់ទី២ របស់អតីតតារាឆ្នើមប្រចាំក្លឹប Juventus ដែលត្រូវបាន Real Madrid ទិញមកវិញនៅដើមរដូវកាលឆ្នាំ២០១៦-២០១៧ ក្នុងការបង្ហាញខ្លួនជាលើកទី៩របស់ក្នុង ទឹកដី Santiago Bernabeu បន្ទាប់ពីមិត្តរួមក្រុមជនជាតិបារាំង Karim Benzema ស៊ុតគ្រាប់នាំមុខឲ្យ Real ត្រឹមចាប់ ផ្តើមបាន៧នាទី តែត្រូវបានកីឡាករ Sabin Merino ជួយឲ្យក្រុមភ្ញៀវ Athletic Bilbao តាមបានស្មើវិញនៅនាទីទី២៨ មុនបញ្ចប់វគ្គទី១ រយៈពេល៤៥នាទី។

កីឡាករដែលមានវ័យទើបតែ ២៤ឆ្នាំ Morata បានលេងក្នុងនាមជាកីឡាករបម្រុង ដែលត្រូវបានប្តូរចូលជំនួស Karim Benzema នៅនាទីទី៧៤ ពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៧២៩១០នាក់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង