CamNews

អម្ពរ ទេវី ចេញទៅអាមេរិកវិញ បន្ទាប់ពីថតរឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា ចប់រួចរាល់

(ភ្នំពេញ)៖ តារាសម្ដែងដ៏ល្បី ក្នុងទស្សវត្ស​៧០​និង៨០ អ្នកនាង អម្ពរ ទេវី បានឡើងយន្តហោះ ​ធ្វើដំណើរ​ចាកចេញពីទឹកដីកំណើត នៃប្រទេសកម្ពុជាហើយ នៅម៉ោង១២៖០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះ បន្ទាប់ពីនាងបានមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមសម្ដែង​រឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា មានចំណងជើងថា​«ទឹកចិត្តម្ដាយសម័យថ្មី» ដែលជាវណ្ណកម្មខ្នាតធំ​របស់ផលិតកម្ម ថោន ​រយៈពេលប្រមាណ​ជាង១០ថ្ងៃរួចមក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ (ពោធិចិនតុង) មុនពេលចេញដំណើរ តារាសម្ដែងប្រកប​ដោយទេពកោសល្យ មិនចេះរីងហួត អ្នកនាង អម្ពរ ទេវី បានឲ្យដឹងថា ក្នុងចិត្តរបស់អ្នកនាង នៅតែមិនដាច់អាល័យ ចំពោះអាជីពជាអ្នកសិល្បៈដដែល បើទោះបីជានាង បានឃ្លាតឆ្ងាយពីប្រទេសកំណើត ត្រូវទៅរស់នៅសហរដ្ឋអាមេរិក ជាយូរឆ្នាំមកហើយក្ដី។

អម្ពរ ទេវី បន្ថែមថា ប្រសិនបើមានឱកាស​លើកក្រោយៗទៀត អ្នកនាងនឹងវិលមកកាន់ប្រទេសកម្ពុជា ដើម្បីសម្ដែងរឿង​ និង​​បំពេញការងារសិល្បៈ ដូចមុន ព្រោះក្នុងចិត្ត​នៅ​តែ​​​ស្រឡាញ់​អាជីពសិល្បៈ ដិតដាបជាប់ដដែល ហើយរយៈពេលដែលនាង​មក​នៅ​ក្នុងប្រទេសកម្ពុជា ប្រមាណជាង១០ថ្ងៃនេះ នាងពិតជាសប្បាយ​ចិត្តណាស់ នៅពេលបាន​ជួបជាមួយ មិត្តភក្តិចាស់ៗធ្លាប់​សម្ដែងរួមជំនាន់ ស្រឡាញ់រាក់ទាក់ និងយកចិត្តទុកដាក់​​ចំពោះនាងយ៉ាងខ្លាំង​។

សូមបញ្ជាក់ថា តារាសម្ដែង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីសម្ដែងរឿង​ឲ្យ​អ្នកស្រី ពាន់ ភួងបុប្ផា និងឆ្លៀតសម្ដែង​បទ​ចម្រៀងមួយចំនួន ឲ្យផលិតកម្ម ថោន ។ នៅអាមេរិកអ្នកនាង អម្ពរ ទេវី មិនបានបន្តការងារសិល្បៈនោះទេ ពោលគឺគ្រាន់តែបំពេញ​ការងារធម្មតា និង​មើលថែកូន ដែលរៀន​នៅសាលាក្បែរផ្ទះ របស់នាងតែប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង