CamNews

ឡានទំនើបកប់ស៊េរី១១គ្រឿង របស់អនុប្រធានាធិបតីហ្គីណេអេក្វាទ័រ ត្រូវអាជ្ញាធរស្វីសរឹបអូស ពាក់ព័ន្ធរឿង​ពុក

(ស្វីស)៖ រដ្ឋអាជ្ញាស្វីសបានសម្រេចរឹបអូសរថយន្ដទំនើបៗជាច្រើនគ្រឿងជាកម្មសិទ្ធិរបស់អនុប្រធានាធិបតី​ នៃប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea​) ស្ថិតនៅតំបន់អាហ្វ្រិកខាង​លិចជាប់នឹង​ប្រទេសកាមេរូន លោក​ Teodorin Obiang Nguema ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុកលួយ។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មាន BBC ដែលត្រូវបានដកស្រង់​នៅរសៀលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ Teodorin ​ជាកូនប្រុសប្រធានាធិបតីប្រទេសហ្គីណេអេក្វាទ័រ ដែលជាប្រទេសដ៏​តូចមួយតែសម្បូរប្រេងឆៅ ស្ថិតនៅតំបន់អាហ្វ្រិកខាងលិចមួយនេះត្រូវបានគេចោទ​ប្រកាន់ថាបានលាងលុយកខ្វក់ ក៏ប៉ុន្តែលោកផ្ទាល់ពុំទាន់បាន ធ្វើអាត្ថាធិប្បាយអ្វីនៅឡើយនោះទេ ខណៈលោកក៏ត្រូវបានតុលាការបារំាង​កោះហៅផងដែរនៅឆ្នាំក្រោយនេះ ក្នុងករណីចោទប្រកាន់ពីបទ​ល្មើសស្រដៀងគ្នានេះដែរ។

ចំណែកឯក្រុមរដ្ឋអាជ្ញាស្វីសបានឱ្យដឹង​ថាពួកគេបានរឹបអូសរថយន្ដរបស់លោក Teodorin សរុបចំនួន១១គ្រឿង ក្នុងនោះរួមមានទាំងរថយន្ដម៉ូឌែល ​Porsche មានតម្លៃជាង ៨៣០,០០០​ដុល្លារអា​មេរិក និងរថយន្ដ Bugatti Veyron មានគ្រឿងទៀតមានតម្លៃដល់ទៅ០២លានដុល្លារ។

គួរបញ្ជាក់ថាបើតាមរដ្ឋអាជ្ញាស្វីស លោក Teodorin Obiang Nguema បានប្រព្រឹត្តការកេងចំណេញដ៏ច្រើនលើសលប់ពីវិស័យប្រេងឆៅនៅក្នុងប្រទេស ដើម្បីយកទៅទិញរបស់របរមានតម្លៃមានទំាង យន្ដហោះឯកជន និង វត្ថុអនុស្សាវរីយ៍របស់អតីតកំពូលតារាចម្រៀង Pop លោក Michael Jacksonជាដើម៕

ប្រភព ៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី