(កំពង់ស្ពឺ)៖ បងប្រុសចិត្តអប្រិយម្នាក់ គ្រាន់តែប្រកែកគ្នាតិចតួច ជាមួយប្អូនស្រី ខណៈពេលដែលប្អូនស្រីយកបោយជរ័ សំរាប់ដងទឹក វាយក្បាលលេងធ្វើឲ្យបងប្រុសរូបនោះខឹង ក៏ស្ទុះទៅទាញឈើបួនជ្រុង វាយក្បាលប្អូនស្រីបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងភ្លាម ដោយហេតុការណ៍ដ៏កម្រមួយនេះ បានកើតឡើងនៅក្នុងភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីដែលត្រូវបងប្រុសចិត្តអប្រិយ ដែលហ៊ានលើកដៃវាយសម្លាប់ មានឈ្មោះ ជៀប សុខុន អាយុ៣៦ឆ្នាំ ចំនែកជនដៃដល់ដែលជាបងប្រុសបង្កើត ឈ្មោះ ជៀប ជឿន អាយុ៤០ឆ្នាំ រស់នៅផ្ទះជាមួយគ្នា។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជនដៃដល់ដែលត្រូវជាបងប្រុសបង្កើត ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួន នឹងកសាងសំណុំរឿង បញ្ជួនទៅកាន់តុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី