CamNews

ឃាត់ខ្លួន ជនសង្ស័សម្នាក់ ប៉ុនប៉ងរំលោភ សេពសន្ថវៈ ក្មេងស្រី អាយុ៨ឆ្នាំ ជិតបានសម្រេច

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប៉ុស្តិ៍ ចំណោម សហការជាមួយ កម្លាំងស្រុកមង្គលបូរី បានតាមឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មេងស្រីក្រោមអាយុ១៥ឆ្នាំ មិនបានសម្រេច កាលពីវេលាម៉ោង៤ និង៣០នាទី ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិ-ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។

លោកស៊ី ឌី អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានប្រាប់អោយដឹង នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះថា ក្រោយទទួលបានពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ លោកក៏បានរាយការណ៍ ទៅលោកឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការខេត្ត ដើម្បីសុំផែនការ និងយោងតាមបទបញ្ជាដ៏រឹងមាំបង្ក្រាប តាមដានស្រាវជ្រាវផងដែរ។ លោកបានដាក់ បទបញ្ជាកម្លាំងភ្លាមៗ រហូតប្រមាញ់ អស់រយះពេលប្រមាណជា២ម៉ោង ទើបឃាត់ខ្លួនជនសង្ស័យបាននៅក្នុងរោង មង្គលអាពាហ៍ពិពាហ៍មួយ ស្ថិតនៅភូមិរោងគោកកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី។

លោកបានបន្តទៀតថា មុនកើតហេតុជនសង្ស័យបានបោកបញ្ឆោត លើក្មេងស្រី២នាក់ អាយុ៧ឆ្នាំម្នាក់ និងអាយុ៨ឆ្នាំម្នាក់ ទៀត ដោយកុហកថា ទៅកើបអង្កាមជាមួយពូ ពូនឹងអោយលុយចាយ ភ្លាមនោះក្មេងស្រីរងគ្រោះក៏ព្រម ទៅជាមួយចំណែក ក្មេងម្នាក់ទៀត មិនទៅ ហើយជនសង្ស័យបានអោយឡើងជិះម៉ូតូជាមួយលុះដល់ ចំណុចកន្លែងស្ងាត់បន្តិច ត្រង់ប្រឡាយ ស្រែគ្មានទឹក ហើយយកការ៉ុងក្រាលហើយបង្កប់អោយក្មេងស្រី រងគ្រោះដោះអាវខោចេញ តែក្មេងស្រីមិនព្រម ក៏ធ្វើសកម្មភាពស្រាតតែម្តង ដោយមិនទាន់បានសម្រេចផង មួយណាក្មេងស្រីរងគ្រោះបានស្រែកអោយគេ ជួយចៃដន្យ មានអ្នកឃ្វាលគោ ឮសូរសម្លេងក៏ស្ទុះមកជួយ និងបង្អាក់ដំណើរ ហើយជនសង្ស័យក៏បញ្ឈប់សកម្មភាព ក្រោកជិះ ម៉ូតូគេចខ្លួនតែម្តង។ ភ្លាមនោះអ្នកជួយសង្គ្រោះក្មេងស្រីបានយកក្មេងស្រីរងគ្រោះ ជូនមកផ្ទះប្រគល់អោយម្តាយផងដែរ ។

លោកបានបន្ថែមថា ម្តាយក្មេងស្រីមានឈ្មោះ ថៃ សេដា អាយុ៣៥ ក្មេងស្រីរងគ្រោះ មានឈ្មោះថ ច ណ អាយុ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើនេះ។ ចំណែកជនសង្ស័យមានឈ្មោះ សោម តឹម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី និងដកហូតបានយានជំនិះ មួយគ្រឿងសំរាប់ធ្វើសកម្មភាព គឺម៉ូតូម៉ាកហុងដាឃ្លីច ស៊េរីឆ្នាំ២០១៤ ពណ៌ខៀវ អត់ស្លាកលេខ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៨ឆ្នាំ ខាងលើនេះពិតមែន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល