(ជប៉ុន)៖ សមាជិកសភាក្រុងម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទរំលោភ សេពសន្ថវៈ បន្ទាប់ពីឪពុកម្តាយក្មេងស្រី អនីតិជនម្នាក់ប្តឹងថា គាត់ល្បួងកូនស្រីគេ យកទៅប្រព្រឹត្តសិច ដើម្បីប្តូរឲ្យមកវិញនូវទូរស័ព្ទ iPod មួយគ្រឿង។

ហេតុការណ៍ នេះកើតឡើង នៅទឹកដីនៃប្រទេសជប៉ុន លោក Noriyoshi Takamura អាយុ៤៦ឆ្នាំ ជាសមាជិកសភាក្រុងម្នាក់ ដែលរងការចោទថា បានល្បួងក្មេងស្រី អាយុ១២ឆ្នាំម្នាក់ ទៅសណ្ឋាគារមួយដោយសន្យាផ្តល់ iPod ឲ្យពេលដែលក្មេងស្រីសុខចិត្តប្រគល់ខ្លួន ប្រាណនាងឲ្យគាត់។ រឿងហេតុនេះផ្ទុះឡើង នៅពេលដែលឪពុកម្តាយក្មេងស្រី បានឃើញកូនមាន iPod ប្រើ ក៏សួរនាំទើបនាងប្រាប់ការពិត ក្រោយមកឪពុកម្តាយនាង ក៏នាំទៅប្តឹងប៉ូលិស ពីរឿងនេះ។

រីឯលោកសមាជិកសភាសារភាពថា គាត់បានស្គាល់ក្មេងស្រីតាម Twitter ក៏លួងលោមនាង បានសម្រេច ដោយប្រាប់ឲ្យក្មេងស្រីទៅសណ្ឋាគារ ដើម្បីមានសិចជាមួយគ្នា ហើយក្មេងស្រីក៏យល់ព្រម ព្រោះនាងនឹងទទួលបានមកវិញ នូវទូរស័ព្ទ iPod។ ពេលនេះ Takamura កំពុងត្រូវបញ្ជូនទៅតុលាការ រង់ចាំការកាត់ទោស ពីបទរំលោភក្មេងស្រីអនីតិជន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង