ភ្នំពេញ៖ អាចនិយាយបានថា គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ពិធីករសម្បូរវោហាស័ព្ទ ឡាយអិន (Lion) ដែលត្រូវបានភរិយា របស់ខ្លួន គឺអ្នកនាង សន សុម៉ាលីនដា ត្រូវជាប្អូនថ្លៃស្រី របស់ថៅកែអចលនទ្រព្យ លោក សឹង ប៊ុណ្ណា ប្តឹងលែងលះ ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ហើយតុលាការបានកោះ ហៅ DJ ឡាយអិន ដែលមានឈ្មោះ ពិតថា ហែម បូរិទ្ធិ ឲ្យចូលបំភ្លឺ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ ។

ភាពភ្ញាក់ផ្អើលមួយ បានកើតឡើងនៅពេលគេ បានឃើញវត្តមានរបស់ DJ ឡាយអិន បង្ហាញខ្លួន នៅក្នុងសាលាដំបូង រាជធានីភ្នំពេញ ហើយគេក៏មិននឹកស្មានដល់ដែរ ថា DJ ឡាយអិន ដែលមានទេពកោសល្យសិល្បៈ គួរឲ្យស្ងប់ស្ញែង និង ត្រូវទស្សនិកជនស្គាល់រូបលោក ទូទាំងប្រទេសនោះ បែរជាត្រូវរងនូវរឿងរ៉ាវ អាស្រូវគ្រួសារ រហូតប្រពន្ធដាច់ចិត្តប្តឹងលែងលះ ខណៈអ្នកទាំងពីរ បានតស៊ូរស់នៅជាមួយគ្នា រហូតមានកូន៣នាក់ ជាចំណងដៃនៃក្តីស្នេហ៍ ហើយនោះ ។

យោងតាមពាក្យបណ្តឹង ភរិយារបស់លោក ឡាយអិន ដែលគេហទំព័រកម្សាន្ត Looking TODAY ទើបតែទទួលបាន មាន ខ្លឹមសារបញ្ជាក់ ពីមូលហេតុដែលឈាន ទៅដល់ដំណាក់កាលប្តឹង លែងលះនេះ ដោយភរិយារបស់លោក ឡាយអិន បានរៀបរាប់ថា " ក្រោយពីបានរៀបការ ស្របច្បាប់ជាមួយនឹងលោក ហែម បូរិទ្ធិ បានចុះសំបុត្រអាពាហ៍ពិពាហ៍ លេខ០៦ ខែកុម្ភៈ ឆ្នាំ២០១១ រយៈពេល៤ឆ្នាំនៃការរស់នៅ ជាមួយគ្នា គឺគ្មានសល់ទ្រព្យសម្បត្តិរួមនោះទេ មានតែបំណុលធនាគារ ហើយបំណុលទាំងនោះ ភរិយារបស់លោក ឡាយអិន សុខចិត្ត ទទួលខុសត្រូវ ហើយអាហារកិច្ច ចិញ្ចឹមកូនក៏ភរិយារូបនោះ មិនទាមទារពី ឡាយអិន អ្វីដែរ គឺសុខចិត្តទទួលទាំងស្រុង ។

ក្នុងពាក្យបណ្តឹង បានបន្ថែមទៀតថា ភរិយារបស់ ឡាយអិន សម្រេចប្តឹងលែងរូបលោក ព្រោះអស់មនោសញ្ចេតនា ជាមួយស្វាមីរូបនេះហើយ និងមិនសង្ឃឹមថា អាចស្តារឡើងវិញបាននោះទេ ។ ទោះបីជាយ៉ាងណា បន្ទាប់ពីមានបណ្តឹង លើសំណុំរឿងរដ្ឋបវេណីរួចមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លី លឹមម៉េង បានកោះ ហៅឈ្មោះ ហែម បូរិទ្ធិ ដែលគេស្គាល់ថា ជាពិធីករកំប្លុកកំប្លែងលើកញ្ចក់ទូរទស្សន៍ មានទីលំនៅក្នុងបុរីមង្គល ភ្នំពេញផ្ទះ លេខ ០២D សង្កាត់ឫស្សីកែវ ឲ្យចូលមកកាន់សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ ដើម្បីបំភ្លឺ និងទាញហេតុផលផ្ទាល់មាត់លើសំណុំរឿងនេះ ។

ជុំវិញបណ្តឹងលែងលះ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ LookingTODAY បានព្យាយាមស្វែងរកប្រភព ដើម្បីទាក់ទង ទៅកាន់ DJ ឡាយអិន និងភរិយា គឺអ្នកស្រី សន សុម៉ាលីនដា ដើម្បីបញ្ជាក់បន្ថែមដែរ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារលេខទូរស័ព្ទ ធ្លាប់ប្រើត្រូវបានប្តូរ តែពេលមានលេខហើយ ខលចូលត្រូវបានគេឆ្លើយមកវិញថា ច្រឡំលេខទៅវិញ។

ទោះបីជាយ៉ាងណា បើតាមប្រភពព័ត៌មាន ពីអ្នកដែលស្គាល់លោក ឡាយអិន បានបង្ហើបឲ្យដឹងថា ប្រពន្ធប្ដឹងលើលែងលះនេះ គឺបានទាមទារ យកកូនទាំង៣នាក់ ទៅចិញ្ចឹម ប៉ុន្តែភាគីខាងលោក ឡាយអិន មិនព្រមឲ្យកូនទៅខាងភរិយានោះទេ ដោយលោកក៏ទាមទារយកកូនទាំង៣នោះ មកចិញ្ចឹមដូចគ្នា ។ ចំណុចប្រទាញប្រទង់គ្នានេះ គេមិនទាន់ដឹងថា តុលាការនឹងសម្រេច យ៉ាងណានោះទេ ខណៈការសាកសួរព្រឹកមិញនេះ គ្រាន់តែជាជំហានដំបូង ដើម្បីសម្រុះសម្រួលគ្នា ជាមុនសិនប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល