ថៃ ៖ តារាសម្តែងថៃ នាង Ja jittapa បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហើបដំណឹងថា ខ្លួននឹងរៀបការក្នុងពេលឆាប់ៗនេះជាមួយនិងមិត្តប្រុសរបស់នាងគឺ លោក Earn Nothipat ដែលជាអ្នកដឹកនាំផលិតកម្ម Master One Production ។

នាង Ja jittapa បន្តថា កាលពី ២ ឆ្នាំមុន អនាគតស្វាមីរបស់ខ្លួន បានសុំរៀបការ ប៉ុន្តែនាងមិនបានបង្ហោះរូបថត ឬការទាក់ទាញចំណាប់អារម្មណ៍ណាមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ឬគណនីអុិនស្រ្តាក្រាមឡើយ ។

ប្រភពដដែលបន្តថា ពេលនេះឪពុកម្តាយរបស់នាង Ja jittapa កំពុងតែរើសពេលវេលាដ៏ល្អសម្រាប់មង្គលការរបស់ពួកគេ ហើយក៏នឹងមិនយូរទៀតដែរ ពោលគឺក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews