CamNews

យន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ជាប់គាំង នៅមួយកន្លែង ក្រោយកឿងជាប់ នឹងរថយន្ត

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស សឹង្ហបុរី channelnewsasia កាលពីយប់ រំលងអាធ្រាត្រ យប់មិញនេះ បានចេញអត្ថបទ សារព័ត៌មានអោយដឹងថា យន្តហោះ មួយគ្រឿង  ក្នុងចំណោមបណ្តា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ដែលសំចត នៅអាកាសយានដ្ឋាននោះ បានជាប់ គាំងនៅនឹងមួយកន្លែង ក្រោយពីមានករណី រថយន្តបម្រើសេវា បើកទៅកឿងជាប់ នៅពីក្រោម ពោល កើលជាប់ត្រង់ចំនុចកណ្តាល នៃតួយន្តហោះ ផ្ទាល់តែម្តង ។

តែទោះជាយ៉ាងណា បើតាមការដឹង  ប្រភពដដែល  បញ្ជាក់ថា បណ្តាក្រុមអ្នកធ្វើដំណើរ ឆ្ពោះទៅកាន់ ប្រទេសមីយ៉ាន់ម៉ា   នោះ  ត្រូវជម្លៀសទៅយន្តហោះផ្សេងទៀត  ដើម្បីអោយទៅដល់ គោលដៅ របស់ ពួកគេ ស្របពេលដែលភ្លាមៗនោះ    មានការចុះត្រួតពិនិត្យ  ពីសំណាក់ក្រុមបច្ចេកទេស ទៅលើការ ខូចខាត ត្រង់ចំនុចកណ្តាល នៃតួយន្តហោះ Boeing 737-800 ។

Izham Ismail នាយក ប្រតិបត្ដិ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បានអោយដឹងថា ក្រុមវិស្វករយើង ខ្ញុំ បាននឹងកំពុងតែវាយតម្លៃ    ពីទំហំនៃការខូចខាត  ក្រោយពីមានករណី រថយន្ត បើកទៅកើលជាប់ នៅពីក្រោម យន្តហោះខាងលើ ខណៈ  កំពុងតែសំចត នៅឯអាកាសយានដ្ឋាន អន្តរជាតិ ក្រុង កូឡា ឡាំពួរ ។

គួររំឭកថា ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ   យន្តហោះ  របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ពិតជាបានធ្វើអោយពិភពលោក មានភាពភ្ញាក់ផ្អើលជាខ្លាំង   ខណៈបាន កើតមានឡើង​នូវគ្រោះថ្នាក់ ជាបន្តបន្ទាប់ ពោល កាលពីថ្ងៃទី ៨ មីនា កន្លងទៅនេះ យន្តហោះ MH370 បានបាត់ខ្លួន​ដោយអាថ៍កំ បាំង មកទល់នឹងពេលបច្ចុប្បន្ន    ខណៈ  ក្រោយមកទៀត  ពោលអំឡុង  ខែមេសា ផ្ទាល់តែម្តង យន្ត ហោះមួយគ្រឿង របស់ក្រុមហ៊ុន ខាងលើ     ត្រូវបានបង្ខំចិត្ត  អោយហោះត្រលប់ក្រោយវិញ ក្រោយពី បានរកអោយឃើញថា កង់យន្តហោះ បានផ្ទុះឡើង អំឡុងពេលដែលមានការហោះហើរ ចេញដំណើរ របស់ខ្លួន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia