CamNews

សុខ ស្រីនាង ល្បីមានមន្ត្រីយោធា តាមជួយជ្រោមជ្រែង

ភ្នំពេញ៖ ថ្មីៗនេះ មានប្រភពពីរង្វង់អ្នកសិល្បៈ បានទម្លាយឲ្យដឹងថា អ្នកនាង សុខ ស្រីនាង តារាចម្រៀង រាងស្តើងល្វត់ល្វន់ កំពុងតែមានខ្នងបង្អែកម្នាក់ បានរួមចំណែកជួយជ្រោមជ្រែង ទាំងការងារសិល្បៈ និងជីវភាពប្រចាំថ្ងៃរបស់នាង កាន់តែប្រសើរ ធ្វើឲ្យអ្នកនៅក្បែរខ្លួន កោត សរសើរពីកម្រិតជីវភាពរបស់នាង។ ប្រភពព័ត៌មាន បាននិយាយថា បុរសដែលមានយសស័ក្តិ ធំម្នាក់នោះ មានការរាប់អានជិតដិតនឹង សុខ ស្រីនាង តែអ្នកខ្លះសង្ស័យថា ជាម្ចាស់បេះដូងថ្មី របស់មេម៉ាយរូបស្រស់នេះទៅវិញ។គេនៅចាំបានថា អ្នកមេម៉ាយ សុខ ស្រីនាង កាលពី២ឆ្នាំមុន បានបាត់បង់ភាពកក់ក្តៅ និងកិត្តិយសដោយសារតែចំណងអាពាហ៍ពិពាហ៍ប្រេះស្រាំ។ ប៉ុន្តែ ឈានចូលឆ្នាំ២០១៤ ភ្លាម ត្រូវបានទស្សិកជន មើលឃើញថា អ្នកមេម៉ាយរូបល្អនេះ មានស្នាម ញញឹមពេញក្នុងបេះដូង។ សេចក្តីរីករាយនេះ មិនត្រឹមតែបានពី ភាពជោគជ័យ ក្នុងអាជីព សិល្បៈជាថ្មី ប៉ុណ្ណោះទេ ថែមទាំងធ្លាយព័ត៌មានចុងក្រោយថា ស្រីនាង រកបានអ្នកយល់ ចិត្ត ម្នាក់ទៀតផង។
ស្របពេលជាមួយគ្នានេះ មានការខ្សឹបខ្សៀវ ក្នុងចំណោមមិត្តរួមអាជីពសិល្បៈថា បច្ចុប្បន្នមាន បុរសម្នាក់ វ័យ ៤០ឆ្នាំប្លាយ មានតួនាទីក្នុងស្ថាប័នយោធា ដែលគេសង្ស័យថា បានស្គាល់ និង រាប់អាន សុខ ស្រីនាង ចាប់តាំងពីនាងចូលច្រៀង ក្នុងផលិតសាន់ដេជាថ្មី កាលពីដើម ឆ្នាំ ២០១៣។ មនុស្សជាច្រើនទាំងក្នុង និងក្រៅរង្វង់សិល្បៈ កំពុងមានមន្ទិល សង្ស័យថា បុរសរូប នេះ រួមចំណែកជ្រោមជ្រែង ការងារចម្រៀងជាថ្មី។ ការបែកធ្លាយដំណឹង គឺទើបតែប៉ុន្មានខែ នេះ ប៉ុណ្ណោះ បន្ទាប់ពីគេឃើញបុរសជិះ រថយន្តTundra ម្នាក់ តែងតាមឃ្លាំ មើល សុខ ស្រីនាង ដោយក្តីស្រឡាញ់។ គេមិនទាន់ដឹងថា បុរសនេះ ជាមនុស្សតែមួយ ធ្លាប់តាមស្នេហ៍នាង ឬយ៉ាង ណាទេ? ទោះបីជាយ៉ាងណា គេសង្កេតឃើញថា ព័ត៌មានស្នេហា កើតឡើងបន្តកន្ទុយគ្នានេះ គឺកើតឡើង ស្របពេលដែល សុខ ស្រីនាង មានការតុបតែងខ្លួន ស្រស់សោភា ប្លែកខុស ពី ពេលមុនៗ។ អ្វីពិសេសជាងនេះទៀត អ្នកសិល្បៈជាច្រើន សង្កេតឃើញថា មួយរយៈនេះ នាង មានភាពសប្បាយរីករាយ អារម្មណ៍ជ្រះថ្លា ប្រកបដោយសេចក្តីសុខ ខុសធម្មតា។

មកដល់រសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤នេះ LookingTODAY នៅតែមិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយ ពីព័ត៌មាននេះបានទេ។ ខណៈលេខទូរស័ព្ទរបស់នាង ពេលខលចូល មានមនុស្ស ស្រីម្នាក់ជាអ្នកទទួលហើយប្រាប់ថា ខលច្រឡំលេខ រួចក៏បានចុចផ្តាច់ទូរស័ព្ទ ទៅ វិញ។ LookingTODAY សង្ឃឹមថា សុខ ស្រីនាង នឹងចេញបកស្រាយ នៅពេលក្រោយ ដើម្បីឲ្យ មហាជន អស់មន្ទិលសង្ស័យលើរូបនាង៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល