CamNews

យន្តហោះ ហោះពី សឹង្ហបុរី ទៅហុងកុង បង្ខំចិត្ត ហោះត្រលប់ក្រោយ ខណៈមានបញ្ហា ប្រព័ន្ធទ្វារ សុវត្ថិភាព

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស​ ស៊ី អិនអិន ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ ពោលនៅយប់ ថ្ងៃសុក្រ យប់មិញ នេះ អោយដឹងថា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ សឹង្ហបុរី មួយគ្រឿង ដែលកំពុងតែហោះ ហើរបានពាក់កណ្តាលផ្លូវ ទៅកាន់ទីក្រុង ហុងកុង កាលពីថ្ងៃសុក្រនោះ ត្រូវបានបង្ខំចិត្តអោយហោះ ត្រលប់បកក្រោយវិញ ក្រោយពី បុរសជាអ្នកបើកបរ បានទទួលសញ្ញា ប្រកាសអាសន្ន ទាក់ទិនទៅ នឹងទ្វារ យន្តហោះ ។

គួររំឭកថា     ក្រុមហ៊ុន  អាកាសចរណ៍ ខាងលើ  បាន ចេញផ្សាយ នូវសេចក្តីថ្លែងការណ៍ តាមរយៈ អ៊ីម៉ែល អោយដឹងថា យន្តហោះ Airbus A380 បានហោះត្រលប់បកក្រោយ មកកាន់ អាកាសយាន ដ្ឋានអន្តរជាតិ Changi កាលពីរសៀលថ្ងៃសុក្រ ម្សិលមិញនេះ ក្រោយពីមានលទ្ធផលនៃការប្រកាស អាសន្ន ពីកាបិន ស្តីអំពី បញ្ហាទ្វារសុវត្ថិភាពយន្តហោះ ។

សេចក្តីរាយការណ៍  ដដែល  គូសបញ្ជាក់  អោយដឹងថា  យន្តហោះ    របស់ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរីមួយនេះ ដែលមានជើងហោះហើរ  Flight SQ 866 បានត្រលប់បកក្រោយ និងចុះចត នៅឯ អាកាសយានដ្ឋាន អន្តរជាតិ Changi ដោយសុវត្ថិភាព  កាលពីវេលា ម៉ោង ២ និង ២០ នាទីរសៀល ម៉ោងក្នុងស្រុក ប្រទេស  សឹង្ហបុរី  ដោយនៅក្នុងនោះ ប្រភព ពីក្រុមហ៊ុន អាកាសចរណ៍ បញ្ជាក់បាន ថា រាល់ក្រុមអ្នកដំណើរ    ត្រូវបានមន្រ្តី  មានសមត្ថកិច្ច  បញ្ជូន  ទៅកាន់ជើងហោះហើរ ផ្សេងទៀត ដើម្បីបង្កជាលក្ខណៈងាយស្រួល អោយពួកគេ ហោះទៅកាន់គោលដៅ របស់ខ្លួន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន