ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើង គ្មានគម្រោងណាមួយ ក្នុងការធ្វើតេស្តិ៍ សាកល្បង អាវុធ នុយក្លេអ៊ែរ ឬក៏ម៉ីស៊ីលនោះទេ នេះបើយោងតាមសម្តី ឯកអគ្គរាជទូត កូរ៉េខាងជើង ប្រចាំអង្គការ សហ ប្រជាជាតិ លោក So Se Pyong ក្រោយពីបានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារ សារព័ត៌មាន Reuters ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា មានពេលមួយនោះ លោក So ក៏បាន គូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា កូរ៉េខាងជើង បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុង ការវិល ត្រ លប់ទៅកាន់តុមូល នៃវេទិការ ចរចារ ស្តីពី កម្មវិធី អាវុធនុយក្លេអ៊ែរ ។ គួរបញ្ជាក់ថា កូរ៉េ ខាងជើង បាន ចាប់ផ្តើម ធ្វើតេស្តិ៍សាកល្បង បាញ់ម៉ីស៊ីល ក៏ដូចជា អាវុធនុយក្លេអ៊ែរ ចាប់តាំងពីការចរចារទទួលបាន នូវភាពអវិជ្ជមាន ពោលបរាជ័យ នៅអំឡុងឆ្នាំ ២០០៨ ។

បេសកជន ក៏បានធ្វើការបកស្រាយ នូវពាក្យចចាមអារ៉ាម គ្មានមូលហេតុ ខណៈនាពេលថ្មីៗនេះ មាន សេចក្តីរាយការណ៍ អោយដឹងថា មេដឹកនាំ កូរ៉េខាងជើង លោក Kim Jon-un ធ្លាក់ខ្លួនឈឺ ។ យ៉ាងណា មិញ បើតាមសេចក្តីរាយការណ៍ អោយដឹងថា លោក Kim បានបាត់ វត្ត មាន ពី សាធារណ អស់រយៈ ពេល ៤ សប្តាហ៍ហើយ ដោយនៅក្នុងនោះ លោកក៏បានខកខាន ក្នុងការ ចួលរួមប្រជុំ កិច្ចការនយោ បាយសំខាន់ៗដូចគ្នាដែរ កាលពីអំឡុងខែ កញ្ញា កន្លងទៅនេះ ។ ដោយឡែក ទូរទស្សន៍រដ្ឋ ក៏បានធ្វើ សេចក្តីរាយការណ៍ ទន្ទឹមនឹងគ្នាផងដែរថា លោក Kim បានទទួលរងនូវជម្ងឺ ស្តីអំពី ស្ថានភាពសុខភាព របស់លោក មិនល្អ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី