(ភ្នំពេញ)៖ បន្ទាប់ពីពិធីបុណ្យសព តារាចម្រៀង វ៉ាន់ មករា ដែលទើបតែបញ្ចប់កាលពីពេលថ្មីនេះ ក្រោមក្ដីអាឡោះអាល័យជាទីបំផុតនោះ ក្រុមគ្រួសារតារាចម្រៀង វ៉ាន់ មករា បានសម្ដែងនូវក្ដីដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាយជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងបានចូលរួមជួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន ៥ពាន់ដុល្លារអាមេរិក ដើម្បីជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារ របស់តារាចម្រៀងរូបនេះ។

តាមរយៈបណ្ដាញសង្គម Facebook មានឈ្មោះថា Nita Van ដែលរូបក្នុង Profile ជារូបរបស់តារាចម្រៀង វ៉ាន់ មករា និងត្រូវគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់តារាចម្រៀង រូបនេះផងនោះ បានសរសេរថា «ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារនៃសពលោក វ៉ាន់ មករា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចូលរួមរំលែកទុក្ខ នឹងបានផ្ដល់ជំនួយដល់គ្រួសារសព ចំនួន5000$ និងសំភារៈផ្សេងៗចំនួន៩មុខ .»។

ក្នុងFacebook ដដែលបានសរសេរបន្តថា «សូមថ្លែងអំណរគុណដល់លោកជំទាវ ឯកឧត្តម លោក លោកស្រី សិល្បករខ្មែរ និងបងប្អូនទាំងអស់ ដែលបានចូលរួមរំលែកទុក្ខ នៃគ្រួសារសព.នាងខ្ញុំនឹងក្រុមគ្រួសារសព សូមលើកម្រាមដៃដប់ គោរពជូនពរដល់សម្ដេចលោកជំទាវ និងក្រុមគ្រួសាររួមទាំងលោកឧកញ៉ា ឯកត្តម លោកជំទាវ លោក លោកស្រី សិល្បករខ្មែរ បងប្អូនទាំងអស់ ឲ្យជួបប្រទះតែសេចក្ដីសុខ នូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ»។

សូមបញ្ជាក់តារាចម្រៀង លោក វ៉ាន មករា បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ ដោយសារជួបគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្ត ២ដងផ្ទួនៗគ្នា នៅផ្លូវជាតិលេខ៤ ម្តុំលោកយាយម៉ៅ ដែលជាហេតុការណ៍ដ៏កម្រមួយ សម្រាប់គ្រួសារ តារាចម្រៀងរូបនេះ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី