ព័ត៌មានកំសាន្ត ៖ ក្រោយផ្ទុះការរិះគន់ដល់នាង JunJera Junpitakchai ដែលជាមិត្តស្រីថ្មីរបស់លោក Mario Maurer ថា នាងមានមុខមាត់មិនស្រស់ស្អាត ហើយឈ្មោះក៏មិនល្បី រហូតសូមចិត្តឲ្យតារាសម្តែងវ័យ ២៧ ឆ្នាំឈប់ទាក់ទងជាមួយមិត្តស្រីថែមទៀតផង ប៉ុន្តែគួរឲ្យសោកស្តាយ លោក Mario នៅតែទាក់ទងជាមួយសង្សារដដែល ព្រោះនាងជាមនុស្សដែលគាត់ស្រលាញ់ ។

ថ្វីត្បិតតែ លោក Mario នៅតែសេបគប់សង្សាររបស់លោកដូចដើម ខណៈពេលដែលក្រុមអ្នកគាំទ្រនៅតែមិនពេញចិត្តឲ្យគូស្នេហ៍មួយគូនេះស្រលាញ់គ្នា ប៉ុន្តែលោកក៏មិនបានបង្ហោះរូបថតផ្អែមល្អែមជាមួយគ្នាទេ ព្រោះមិនចង់ឲ្យ Fans ខូចចិត្ត ឬ អាក់អន់ស្រពោនចិត្តនោះឡើយ ។

ស្នេហារបស់លោក Mario Maurer និងនាង JunJera Junpitakchai ត្រូវបានស្រលាញ់គ្នាទាំងវេទនា និងមានការលួចលាក់យ៉ាងខ្លាំង សូម្បីតែបង្ហោះរូបជាមួយគ្នាក៏មិនបានដែរ ដូច្នេះហើយទើបធ្វើឲ្យអ្នកគាំទ្រកាន់តែបានចិត្ត រិះគន់តារាម៉ូដែលនាង JunJera ជារឿយៗរហូតធ្វើឲ្យលោក Mario ដែលជាសង្សារទ្រាំមិនបាន រហូតហ៊ានបង្ហើបឲ្យឃើញរូបលោក និងសង្សារពាក់អាវគូស្នេហ៍ ហើយក៏ធ្វើឲ្យក្រុមអ្នកគាំទ្រដែលតែងតែប្រឆាំងមិនឲ្យអ្នកទាំង ២ ស្រលាញ់គ្នាចុកឈាម ស្ទើរហាមាត់និយាយអ្វីមិនចេញទាល់តែសោះ ។

គួរបញ្ជាក់ឲ្យដឹងថា នាង JunJera គឺជាមិត្តស្រីថ្មីរបស់លោក Mario រីឯនាង gubgib ជាសង្សារចាស់ដែលស្រលាញ់គ្នាជិត ១០ ឆ្នាំទៅហើយ ប៉ុន្តែចុងក្រោយនៅតែបែកគ្នា ហើយសព្វថ្ងៃនេះនាង gubgib មានកូនស្រីម្នាក់ជាមួយនិងស្វាមីរបស់នាង ដែលមានឈ្មោះថា លោក Bie kpn ជាតារាចម្រៀងល្បីឈ្មោះម្នាក់ដែរនៅក្នុងប្រទេសថៃ ៕

ដោយ ៖ គន្ធា

ប្រភព ៖ IG