(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ព្រះសង្ឃដែលគង់នៅវត្តបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានពុលចង្ហាន់នោះ កើតឡើងចំនួន៣៧អង្គ និងកូនសិស្សចំនួន២នាក់ផងដែរ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែសីហា ម្សិលមិញ ក្រោយពេលដែលព្រះសង្ឃ បានឆាន់ចង្ហាន់ថ្ងៃត្រង់ តែករណីនេះមន្រ្តីជំនាញ សហការជាមួយមន្រ្តីសុខាភិបាល បាននិងកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិត។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅរវលាម៉ោង៤រសៀលថ្ងៃម្សិលមិញ មានករណីព្រះសង្ឃដែលគង់នៅក្នុងវត្តបារាយណ៍ បានចាប់ផ្តើមមានអាការៈរាគ ក្អួតចង្អោរ និងចុកពោះជាបន្តបន្ទាប់ ហើយត្រូវបានព្រះគ្រូចៅអធិការព្រះនាមហាក់ សំណាង បានផ្តល់ដំណឹងដល់ ញោមរបស់ព្រះសង្ឃ ដែលឈឺនិងបានអញ្ជើញគ្រូពេទ្យ ឃុំអោយមកពិនិត្យព្យាបាលហើយកម្លាំងប៉ុស្តិ៍យើងក៏បានសហការណ៍ជាមួយ ក្រុមគ្រូពេទ្យនិងប្រជាពល រដ្ឋជាច្រើននាក់។

តែដោយសាតែជម្ងឺកាន់កាន់ធ្ងន់ធ្ងរទើបលោកប្រធាន មណ្ឌលសុខភាពបារាយណ៍ បានរាយការណ៍ជូនលោក ហេង គឹមអ៊ាន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ហើយលោកប្រធានមន្ទីរ ពេទ្យស្រុកបានដឹកនាំកម្លាំងពេទ្យស្រុកចុះមកពិនិត្យ ព្យាបាលដល់ព្រះសង្ឃដែលមានជម្ងឺជាបន្ទាន់ផងដែរ។

លោកស្នងការបានបន្តទៀតថា គិតត្រឹមម៉ោង៨៖៤០នាទីព្រឹកនេះ ព្រះសង្ឃពុលចង្ហាន់បន្ថែមចំនួន៩អង្គ និងកូនសិស្ស១នាក់ទៀត សរុបកេីនទាំងអស់ដល់៣៧អង្គ ក្នុងចំណោមព្រះសង្ឃចំនួន៧៣អង្គ និងកូនសិស្សលោក២នាក់ផងដែរ។

ចំពោះករណីនេះលោកប្រធានមន្ទីរពេទ្យបង្អែកស្រុក និងប្រធានមណ្ឌលសុខភាពឃុំបារាយណ៍ បានចាត់វិធានការគ្រប់គ្រង់ស្ថានភាពនេះ ទាំងស្រុង ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី