(កំពង់ធំ)៖ បុរសជាអ្នកជិះម៉ូតូម្នាក់បានស្លាប់ នៅលើដងផ្លូវដោយសាររថយន្ត បុកពេញមួយទំហឹង ខណៈដែលរូបគេជិះម៉ូតូ នៅតាមផ្លូវហើយបត់ឆ្វេង ដើម្បីចូលចាក់សាំងដោយ មិនបានមើលរថយន្តមកពីមុខ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៏ ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង១៨៖00 នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅ លើកំណាត់ផ្លូវជាតិលេខ៦ (ផ្លូវអាស៊ានថ្មី) ស្ថិតភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។

លោក ស៊ីវ វណ្ណាអធិការរងទទួលបន្ទុកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក បានអោយអ្នកកាសែតដឹងថាមុន ពេលកើតហេតុគេឃើញរថយន្តរ៉ែងរ៉ូវើល ពាក់ស្លាកលេខខេមរភូមិន្ទ០៩ ២-៨៨៨៦ បើកក្នុងទិសដៅពីជើងទៅត្បូង គឺពីខេត្តកំពង់ធំមកស្គន់។ចំណែកអ្នកបើកម៉ូតូម៉ាកហុងដា C១២៥ ពណ៏ខ្មៅពាក់ស្លាកលេខកំពង់ធំ១T ០៨៩១ បើកក្នុងទិសដៅពីត្បូង ទៅជើងបញ្ច្រាសទិសគ្នា។ ពេលបើកមកដល់កន្លែងកើតហេតុ គេឃើញអ្នកជិ:ម៉ូតូបត់ឆ្វេងចូលការ៉ាស់សាំង ដោយមិនមើលឆ្វេងស្តាំ ក៏ត្រូវរថយន្តរ៉ែងរ៉ូវើល ដែលបើកលឿនជាន់ហ្វ្រាំង មិនទាន់បណ្តាលអោយបុកពេញទំហឹង តែម្ដងបណ្ដាលអោយអ្នកជិះម៉ូតូ បែកក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។

ជនរងគ្រោះជាអ្នកជិះម៉ូតូដែលស្លាប់មានឈ្មោះប៉ន ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១C នៃវិទ្យាល័យតាំងក្រសាំងមានទីលំនៅភូមិផ្លុង ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកម្ចាស់រថយន្ត មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ នៅឡើយទេដោយគ្រាន់តែគេអះអាងថា ជាទាហាន នៅក្រសួងការពារជាតិឋានៈឧត្តមសេនីយ៏៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី