CamNews

ស្រ្តីជួញដូរផ្លូវភេទម្នាក់ ត្រូវកាត់ទោសឲ្យជាប់ពន្ធធនាគារចំនួន....

ភ្នំពេញ ៖ ស្រ្តីអាយុ ៤៥ ឆ្នាំម្នាក់ត្រូវ បានតុលាការក្រុងភ្នំពេញផ្តន្ទាទោស កាលពីម្សិលមិញ ដោយជាប់ពន្ធធនាគារចំនួន​៨ ឆ្នាំពីបទជួញដូរស្ត្រីកម្ពុជា ២ អោយទៅជនជាតិចិន កាលពីឆ្នាំមុន ។

លោក លី លីពម៉េង ចៅក្រមជំនុំជម្រះបានមានប្រសាសន៍ថា អ្នកស្រី អ៊ុច សេង ហុង មានមុខជាកសិករម្នាក់មកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានតុលាការកាត់ទោសអោយជាប់គុក ចំនួន ៨ ឆ្នាំ និងបង់ជាប្រាក់ចំនួន ៥០០ ដុល្លារ ក្នុងម្នាក់ ទៅកាន់ជនរងគ្រោះ ២ នាក់ ដែលត្រូវអ្នកស្រីជួញដូរទៅអោយជនជាតិចិន ។

អ្នកស្រី អ៊ុច សេង ហុង ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១០ ខែមិថុនា ដោយប៉ូលិសមកពីអង្គភាពប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ។ ក្នុងនោះផងដែរ ក្មេងស្រី ២ នាក់ដែលអ្នកស្រីបានធ្វើការជួញដូរគឺម្នាក់ មានអាយុ​២១ ឆ្នាំរីឯម្នាក់ទៀតមានអាយុ ២៣ ឆ្នាំ មកពីស្រុកក្រូចឆ្មារ ។ ហើយជនរងគ្រោះ ២ នាក់នោះ ត្រូវបានគេព្យាយាមបញ្ជូនទៅប្រទេសចិនតាមរយៈការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម នៅខេត្តស្វាយរៀង ។

គួរបញ្ជាក់ឲ្យដឹងថា អ្នកស្រី អ៊ុច សេង ហុង បានសារភាពថា ខ្លួនពិតជាបានទទួលលុយចំនួន ៤,០០០ ដុល្លារពីជនជាតិចិនមិនស្គាល់អត្តសញ្ញ ដែលរស់នៅទីក្រុងភ្នំពេញ ដើម្បីបញ្ចូនក្មេងស្រី ២ នាក់ទៅកាន់ស្រុកចិនពិតមែន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimeskh