បន្ទាយមានជ័យ ៖ ស្រីសង្ស័យ២នាក់ បានទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់ ភ្លាមនោះត្រូវបាន កម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត ចុះត្បាតប្រទះឃើញ ក៏ធ្វើការឃាត់ខ្លួនភ្លាម និងវត្ថុតាងគ្រឿងញៀន ប្រភេទមេំហ្វេតាមីន អាយ ចំនួន២កញ្ចប់តូច ត្រង់ចំណុច ខារ៉ាអូរខេ ខេវ័ន្ត នៅវេលាម៉ោង ១២ និង៣០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា ក្រោយមានការ ចង្អុលបង្ហាញពី សំណាក ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត ទបស្កាត់រាល់បទល្មើសជាក់ស្តែង ជាពិសេសករណីគ្រឿងញៀនតែម្តង ដែលបង្ករអោយប៉ះពាល់ដល់សង្គមជាតិយើង ធ្វើអោយបាត់បង់អាណាគត់មនុស្សគ្រប់រូប។

លោកបានបន្តថា ត្រួតពិនិត្យ ចាប់បានវត្ថុតាងគ្រឿងញៀន ប្រភេទមេំហ្វេតាមីន អាយ ចំនួន២កញ្ចប់តូច ពីជន សង្ស័យ២នាក់មាន ១ ឈ្មោះព្រំ សុធាវី ហៅលី អាយុ១៧ឆ្នាំ ភេទស្រី ស្នាក់នៅមិនប្រាកដ កាន់ថ្នាំញៀន និង ទី២ ឈ្មោះវ៉ាន់ ស្រីល័ក្ខ អាយុ២២ឆ្នាំ ភេទស្រី ស្នាក់នៅមិនប្រាកដ ។

ក្រោយពីឃាត់ជនសង្ស័យខាងលនេះ និងវត្ថុតាងគ្រឿងញៀន បានឆ្លើយសារភាពថា ពួកខ្លួនបានទិញគ្រឿង ញៀនទាំងអស់នេះដើម្បីប្រើប្រាស់ អស់រយះពេលជាខែផងដែរ។

បច្ចុប្បន្នសមមត្ថកិច្ចកំពុងសាងសំណុំរឿង ជនសង្ស័យខាងលើនេះ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាម នីតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល