CamNews

សូមទស្សនា ក្រុមតន្រ្តីរបស់ខ្មែរ តាមទីជនបទ ដែលកម្របានឃើញ (មានវីដេអូ)

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវជន យុវនារីនាពេលបច្ចុប្បន្ន ពិតជាបានឃើញ
និងបានស្គាល់យ៉ាង ច្បាស់នូវឧបករណ៍ ក៏ដូចជាក្រុមតន្រ្តីសម័យទំនើបៗ។ តែថ្ងៃនេះ មជ្ឈម
ណ្ឌលព័ត៌មានអម្ពិល  សូមលើកយកនូវ  ក្រុមតន្រ្តីកើតចេញពីគំនិតច្នៃប្រឌិត   របស់ខ្មែរសុទ្ធ
សាធតាមទីជនបទ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍ និងទាក់ ទាញ ខណៈដែលពលរដ្ឋខ្មែរ
នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ជាពិសេស  គឺក្រុមយុវវ័យ  តែម្តងប្រហែល
ជាមិនធ្លាប់បានឃើញ និងបានស្តាប់ការសម្តែងដ៏កម្រនេះឡើយ។

ខាងក្រោមនេះ  គឺជាតន្រ្តីពីរវង់  ដែលមើលទៅសាមញ្ញឥតខ្ចោះ   កើតចេញពីគំនិតច្នៃប្រឌិត
របស់កូនខ្មែរហើយត្រូវបានគេយកបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកតៗគ្នាមិនតែប៉ុណ្ណោះ
ការប្រគំតន្ត្រីទាំងពីរវង់នេះ  ទទួលបានការ គាំទ្រ និង  កោតសរសើរយ៉ាងខ្លាំងថែមទៀតផង ពីក្រុមអ្នកនិយមចូលចិត្តលេងបណ្តាញសង្គមហ្វេសប៊ុក។

តន្រ្តី ដ៏កម្រនេះ ត្រូវបានគេដឹងថា  មាននៅតាមទីជនបទក្នុងខេត្តសៀមរាប បន្ទាយមានជ័យ
និង ឧត្តរមានជ័យ  ហើយជាញឹកញាប់ត្រូវបានយកទៅប្រគំក្នុងពិធីមង្គលការ ក៏ដូចជាកម្មវិធី
ជួបជុំ កម្មវិធីសប្បាយៗផ្សេងៗ ជាពិសេសពេញនិយមបំផុតនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

អ្នកនិយមលេងហ្វេសប៊ុកពេលឃើញក្រុមតន្រ្តីដែលមើលទៅគួរឲ្យទាក់ទាញទាំងនេះ ក៏បាន
បញ្ចេញនូវយោបល់ផ្ទាល់ខ្លួន ចង់ឲ្យខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈគួរតែចូលរួមថែរក្សា
និង លើកកម្ពស់ក្រុមតន្រ្តី ដែលកម្របែបនេះ ព្រោះជាគំនិតច្នៃប្រឌិត   របស់ខ្មែរសុទ្ធសាធ។
ក្រុមអ្នកលេងហ្វេសប៊ុក   ក៏សម្តែងការជឿជាក់របស់ខ្លួនផងដែរ ការប្រគំតន្ត្រីបែបនេះពិតជា
មានការទាក់ទាញពីសំណាក់ក្រុមអ្នកទេសចរជាតិ និងអន្តរជាតិ បើសិនជាត្រូវបានដាក់តាំង
បង្ហាញនៅតាមតំបន់ទេសចរវិញនោះ។

សូមអញ្ជើញចូលរួមទស្សនាដោយអារម្មណ៍រីករាយ ជួយគាំទ្រក្រុមតន្រ្តីរបស់ខ្មែរផង៕

<object width="500" height="300" data="http://www.youtube.com/v/nYUMlxqtmzc&feature&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/nYUMlxqtmzc&feature&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល