ភ្នំពេញ៖ តារាសម្តែង ចាស់វស្សា អ្នកនាង ប៉ែន សុផានី ថ្មីៗនេះ បានប្រកាស ដោយចំហរ ចំពោះទស្សនិកជន នៅលើកញ្ចក់ ទូរទស្សន៍ថា អ្នកនាង សុំអង្វរទៅដល់បណ្តាញ សារព័ត៌មាន គ្រប់ស្ថាប័នទាំងអស់ មុននឹងធ្វើការ ចុះផ្សាយអត្ថបទ អ្វីមួយអំពីនាង គួរតែសរសេរ តែពាក្យពិត សម្តីដែល បាន សម្ភាសន៍ សូមកុំ ធ្វើការចុះ ផ្សាយព័ត៌មាន បំប៉ោង គ្មានការពិត នាំឲ្យមាន ទស្សនិកជន មានការ យល់ច្រឡំ លើនាង កាន់តែខ្លាំង ។

តារាសម្តែងស្រី អាចសម្តែងបាន ទាំងតួកំសត់ តួកាចឆ្នាស់ឆ្នើម អ្នកនាង ប៉ែន សុផានី ត្រូវបាន ទស្សនិកជន ចាត់ទុកថា ជាតារាស្រីមួយដួង ដែល ជួប រឿងអាស្រូវ ស្នេហាច្រើន សម្រាប់ឆ្នាំ២០១៤នេះ។ ជារឿយៗនាងតែងតែ ត្រូវបានបណ្តាញ សារព័ត៌មាន ចុះផ្សាយពីមានទំនាក់ទំនងស្នេហា ជាមួយលោក ម៉ារ៉ា ប៊ុណ្ណា ម្ចាស់បទ "ដីថ្លៃប្រល័យស្នេហ៍" និងដំណឹងថា សម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសវ័យក្មេង ជាដើម។

ទាក់ទងនឹង ព័ត៌មានខាងលើ កាលពីពេលថ្មីៗនេះ តារាសម្តែង មានវ័យជ្រេ អ្នកនាង ប៉ែន សុផានី បានចេញមុខ ច្រានចោល ព័ត៌មានអាស្រូវ ស្នេហា និងទទូច ដល់បណ្តា សារព័ត៌មាន តាមរយៈកម្មវិធីមួយ នៅស្ថានីយទូរទស្សន៍ MYTV ថា “សម្រាប់រឿងស្នេហាខ្ញុំ មិនដែលមាន បំណង លាក់បាំង គ្រាន់តែរឿង ស្នេហាមួយនេះ នាពេលកន្លងមក ខ្ញុំធ្លាប់ជួបរឿង ខកបំណងច្រើនពេក ។ ម្យ៉ាងទៀត ខ្ញុំគិតថារឿងនេះ វាជារឿងផ្ទាល់ខ្លួន ហេតុដូច្នេះ ខ្ញុំក៏មិនចង់ហែករឿងផ្ទាល់ខ្លួន ដើរប្រាប់គេ គ្រប់រឿងដែរ..! ” ។

តារាសម្តែងស្រីរូបនេះ ក៏បានព្រលយសម្តី បែបអង្វរដល់ បណ្តាសារព័ត៌មានថា "ខ្ញុំចង់ជម្រាប ដល់សារព័ត៌មានទាំងអស់ថា ខ្ញុំសុំអង្វរថា បើខ្ញុំ ឆ្លើយ១០សរសេរ ពីខ្ញុំត្រឹមតែ១១-១២បានហើយ កុំសរសេរលើស ពីនេះខ្លាំងពេក ព្រោះថា ខ្ញុំជាអ្នកខូចខាត ហើយអ្នកដែលចំណេញ គឺខាង សារព័ត៌មានទៅវិញ..!"៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល