សុខភាពភ្នែក គឺជាបញ្ហាមួយ ដ៏សំខាន់បំផុត សំរាប់មនុស្សគ្រប់រូប មិនថា ប្រុស ស្រី ចាស់ ក្មេង
ឬ កុមារនោះទេ។ ភ្នែកអាចឱ្យយើងមើលឃើញនូវអ្វីៗទាំងអស់នៅលើពិភពលោក ដ៏ស្រស់ស្អាត
ជាពិសេស ក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនរបស់អ្នក។ ដូច្នេះ អ្នកត្រូវថែរក្សា
ភ្នែកឱ្យមានសុខភាព ដោយចេះជ្រើសរើសនូវប្រភេទអាហារណាដែលជំនួយការពារ និង ផ្តល់នូវ
សារធាតុចិញ្ចឹមច្រើន ចំពោះភ្នែក។

ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលជួយឱ្យភ្នែករបស់អ្នកមើលឃើញច្បាស់ល្អ និង
មានសុខភាពល្អ។

១/ ស៊ុតមាន់៖ សម្បូរទៅដោយសារធាតុ cysteine និង sulphur និង វីតាមីន ជាច្រើនទៀត ដែល
ដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារភ្នែករបស់អ្នកពីគ្រោះថ្នាក់នៃជំងឺងងឹតភ្នែក ស្រវាំងភ្នែកនិង
ជួយឱ្យភ្នែក មានសុខភាពល្អ មើលឃើញច្បាស់ល្អ។

២/ បន្លែបៃតង៖ ជាប្រភេទអាហារម្យ៉ាង ដែលសម្បូរដោយ សារធាតុចិញ្ចឹមដូចជា៖ carotenoid
lutein និង zeaxanthin ដែលមានតួនាទីការពារ និងកាត់បន្ថយហានិភ័យនៃជំងឺចាស់មុនអាយុ និង
ជួយឱ្យភ្នែករបស់អ្នក ភ្លឺច្បាស់ល្អ។

៣/ ការ៉ុត៖ ជាអាហារល្អបំផុត សំរាប់ភ្នែកដោយសារតែ ការ៉ុតមានផ្ទុកនូវសារធាតុ betacarotene
វីតាមីន A សារធាតុ antioxidant និង សារធាតុចិញ្ចឹមជាច្រើនទៀត ដែលអាចជួយការពារភ្នែកពី
ជំងឺឈឺភ្នែក និង ជំងឺឆ្លងផ្សេងៗ ទៀត។

៤/ ត្រីទឹកដែលមានផ្ទុកសារធាតុខ្លាញ់ច្រើន៖ មានដូចជាប្រភេទត្រី salmon ត្រី tuna ត្រី cod
ត្រី haddock និង ត្រី sardines  គឺសម្បូរទៅដោយសារធាតុប្រេងអាស៊ីតខ្លាញ់ omega-3 មានសុខ
ភាពល្អ ចំពោះភ្នែក។ ជាពិសេស គឺមានកំរិតអាស៊ីតខ្លាញ់ omega-3 ខ្ពស់ ដែលមានសារៈសំខាន់
សំរាប់សុខភាពកោសិកាភ្នែក៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-អាហារពីរប្រភេទ កាត់បន្ថយស្រ្តេស បានឆាប់រហ័ស
-វិធីងាយៗ ៨យ៉ាង ធ្វើឱ្យមិត្តស្រី បាក់ចិត្តស្រលាញ់ ដ៏ ផ្អែមល្ហែម
-៦យ៉ាង ធ្វើឱ្យមិត្តប្រុសឈ្លក់វង្វង បាក់ចិត្តស្រលាញ់ ដកចិត្តបាន
-វិធីធ្វើម៉ាស បិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីងាយៗ បីយ៉ាង ធ្វើម៉ាសបិទមុខឱ្យស្បែកសម៉ដ្ឋ តឹងណែន រយៈពេល ១៥នាទី

ដោយ៖ វណ្ណៈ
ប្រភព៖ huffingtonpost