CamNews

Hot news, Putin ប្រកាសមិនបណ្តេញ​មន្ត្រីទូត​អាមេរិកណាមួយចេញ​ពីប្រទេស ជាការសងសឹកអាមេរិកនោះឡើយ

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាន​ប្រកាសឲ្យដឹងថា រុស្ស៊ីនឹងមិនបណ្តេញ​មន្ត្រីទូត​អាមេរិកណាមួយចេញ​ពីប្រទេស ដើម្បីជាការសងសឹកអាមេរិកនោះឡើយ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិច នាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ។

សូមជំរាបថា ជាការឆ្លើយតបទៅនឹងទង្វើរបស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលបាន​បណ្តេញមន្ត្រីទូត និងមន្ត្រីពាក់ព័ន្ធរបស់រុស្ស៊ីចំនួន៣៥រូបទាំងកម្រោលចេញ ពីទឹកដីអាមេរិកនោះ ដើម្បីជាការសងសឹងលោករដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី Sergei Lavrov បានដាក់សំណើសុំ​បណ្តេញមន្ត្រីទូត​អាមេរិក​ចំនួន ៣៥រូបទៅកាន់​ប្រធានាធិបតីលោក វ្ល៉ាទីមៀ ពូទីន ដើម្បីសុំការយល់ព្រមហើយនឹងធ្វើការអនុវត្តន៍​វិធានការនោះតែម្តង។

ប៉ុន្តែនៅពេលនេះប្រធានាធិបតីរុស្ស៊ី​ប្រកាសមិនបណ្តេញ​មន្ត្រីទូត​អាមេរិកណាមួយចេញ​ពីប្រទេស ជាការសងសឹកអាមេរិកនោះឡើយ !។

សូមបញ្ជាក់ថា ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុង​ទីក្រុងវ៉ាស៊ីតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹង​ទីក្រុងមូស្គូ តាមរយៈការ​បណ្ដេញមន្ត្រី​ទូតរុស្ស៊ី​ ៣៥នាក់​ក៏ដូចជាបិទបេសកកម្មការទូត​រុស្ស៊ីចំនួន​ពីរកន្លែងនៅក្នុងញូវយ៉ក និង​រដ្ឋម៉ារីលែនដើម្បីជាការឆ្លើយ​តប​ទៅ​នឹង​ការជ្រៀ​ត​ជ្រែករបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា​កន្លងទៅ។ នេះបើតាមមន្ត្រី​ជាន់ខ្ពស់អាមេរិក​ម្នាក់ដែលចេញ​ផ្សាយដោយ​ សារព័ត៌មាន Channel News Asia​​ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង