ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ប្រទេស ចិន គេហទំព័រ ប៊ីប៊ីស៊ី បានចេញផ្សាយអោយដឹងថា បុរសម្នាក់ មកពីភាគខាងកើតប្រទេស ពោលពីខេត្ត Jiangsu បានសម្លាប់ក្មេងស្រីម្នាក់ និងធ្វើអោយក្មេងប្រុសម្នាក់ផ្សេងទៀត រងរបួស ក្រោយ កើតមានការ វាយប្រហារទៅលើក្មេងតូចនៅក្នុងប្រទេស ដោយជនដៃដល់ បានប្រើប្រាស់ កាំបិត ខ ណៈនេះគឺជាការ វាយប្រហារចុងក្រោយគេបំផុត ។

ប្រភពពីសារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា ករណីវាយប្រហារចុងក្រោយ បំផុតមួយនេះ បានកើត ឡើងនៅក្នុងភូមិ Langgudun នាទីក្រុង Xuzhou ។ ជនរងគ្រោះ ជាក្មេងប្រុស និង ក្មេងស្រី ពួកគេទាំង ពីរនាក់ មានអាយុចន្លោះពី ៣ ទៅ ៤ ឆ្នាំ តែប៉ុណ្ណោះ ។ សេចក្តីរាយការណ៍បន្ត អោយដឹងថា ពួកគេរងនូវ ការវាយប្រហារពីសំណាក់បុរស វ័យ ៣២ ឆ្នាំម្នាក់ ដែលបានសម្រុកចូលទៅក្នុង ភូមិ ខណៈដៃប្រដាប់ ដោយពូថៅ និង កាំបិតតាំងតោ ។ ក្រោយមក ជនដៃដល់ ត្រូវបានសមត្ថកិច្ចប្រចាំតំបន់ធ្វើការចាប់ឃាត់ ខ្លួន ។

គួរបញ្ជាក់ថា តួរលេខនៃការកើនឡើង ក្នុងការវាយប្រហារទៅលើក្មេង តាមទីសាធារណៈនាពេលថ្មីៗនេះ បានញ៉ាំងអោយមានការព្រួយបារម្ភទៅលើសុខសុវត្ថិភាព ក្មេងៗទូទាំងប្រទេសចិន ខណៈសន្តិសុខត្រូវ បានរឹតបន្តឹងថែមមួយកម្រិតទៀត នៅតាមសាលារៀន ។ ដោយឡែក ប្រភព ពី មន្រ្តីពាក់ព័ន្ធអោយដឹង ថា ការវាយប្រហារជាទូទៅ ត្រូវបានគេសន្មត់អោយដឹងថា អាចចេញពីគំនុំគុំគួនផ្ទាល់ខ្លួន ក៏ដូចជា បញ្ហា សុខភាពផ្លូវចិត្តជាដើម ។

កាសែតស៊ិនហួរ រាយការណ៍អោយដឹងថា សិស្សម្នាក់ ត្រូវជនដៃដល់ ចាក់សម្លាប់រហូតដល់ស្លាប់ ខណៈ ពីរនាក់ផ្សេងទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍ វាយប្រហារ នៅក្នុងខេត្ត Jiangxi កាលពីសប្តាហ៍មុន ។ យ៉ាងណាមិញ អំឡុងខែ កញ្ញាកន្លងទៅនេះ បុរសម្នាក់ ដៃប្រដាប់ដោយកាំបិតបានសម្លាប់ក្មេងៗដល់ទៅ ៤ រូបនៅក្នុងខេត្ត Guangxi ។ ទន្ទឹមនឹងគ្នានេះ ពោលអំឡុងខែតែមួយ ខែកញ្ញា នៅឯខេត្ត Hubei តួយ៉ាង សាលាបឋមមួយកន្លែងផ្ទាល់តែម្តង បុរសម្នាក់ដៃប្រដាប់ទៅដោយកាំបិត បើកការវាយ ប្រហារ សម្លាប់ សិស្សជាក្មេងសាលាបឋម ដល់ទៅ ៣ រូប និង ៦ នាក់ផ្សេងទៀតរងរបួសធ្ងន់ និង ស្រាល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី