សុខភាព ៖ ជាទូទៅមុន និងបញ្ហាស្បែកតែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការប្រែប្រួលអ័កម៉ូន ដែលកើតឡើងអំឡុងពេលឈានដល់វ័យគ្រប់ការ ប៉ុន្ដែយុវវ័យមិនគ្រាន់តែជាក្រុមអាយុ ដែលងាយនឹងរងវិបត្ដិពីបញ្ហាមុន និងស្បែកតែប៉ុណ្ណេះនោះទេ។ សូម្បីតែមនុស្សចាស់ ស្រ្ដីជិតអស់រដូវ និងមនុស្សដែលធ្វើការងារនៅក្នុងបរិយាកាសមិនល្អក៏ងាយនឹងវិវឌ្ឍនួវបញ្ហាស្បែកនេះដែរ។ ប៉ុន្ដែអ្នកឯកទេសផ្នែកជំងឺសើស្បែកអាចជួយដោះស្រាយបញ្ហាស្បែកនេះ គ្រាន់តែយើងត្រូវចំណាយប្រាក់ច្រើន។ យើងអាចសាកល្បងប្រើវិធីសាស្រ្ដបែបធម្មជាតិនេះជាដំបូង ដើម្បីជម្រះភាពកខ្វក់ពីរន្ធញើស ហើយប្រសិនបើស្បែករបស់អ្នកត្រូវនឹងវិធីធម្មជាតិនេះ អ្នកនឹងអាចសន្សំពេលវេលា និងប្រាក់កាសមិនខាន។

អនុវត្ដនូវរបៀបរស់នៅល្អៗ ដើម្បីជម្រះជាតិកខ្វក់ពីរន្ធញើសរបស់អ្នក

ដោយសារបញ្ហាស្បែកអាចទាក់ទិនទៅនឹងសុខភាព នៃរាងកាយទាំងមូលរបស់អ្នកនោះ វាជារឿងប្រសើរក្នុងការយកចិត្ដទុកដាក់ចំពោះទម្លាប់រស់នៅល្អសម្រាប់សុខភាពជាដំបូងសិន។ សូមសាកល្បងអនុវត្ដវិធីទាំងនេះ ឱ្យទៅជាទម្លាប់ប្រចាំថ្ងៃ៖

ពិសាទឹកស្អាត ឬតែបៃតងឱ្យបានច្រើន

ពិសាបន្លែឆៅបន្ថែមក្នុងមួយថ្ងៃៗដូចជា មើមស្ពៃក្រហម សាឡាដ ការ៉ុត និងប៉េងប៉ោះ

ដាក់បញ្ចូលប្រភេទអាហារដែលសម្បូរដោយប្រូបាយអូទីកដូចជា ទឹកដោះគោជូរ ដើម្បីការពារការវិវឌ្ឍទៅរកការកើតរោគផ្សិត។

ពិសារបបអាហារដែលសម្បូរជាតិសរសៃ Fiber ដើម្បីរក្សារាងកាយឱ្យចៀសផុតពីបាក់តេរី និងជាតិពុល

ប្រើប្រេងអូលាវចម្អិនម្ហូបអាហារ ដើម្បីទទួលបាននូវជាតិ Omega3

ពិសាវីតាមីនបង្រ្គប់បន្ថែមជារៀងរាល់ថ្ងៃដូចជា ជាតិស័ង្កសី ជាតិ Chromium វីតាមីនA និងB complex។

វិធីកម្ចាត់មុនតាមបែបងាយៗ

បន្ទាប់ពីបង្កើតទម្លាប់រស់នៅ ដ៏ប្រសើរដូចបានរៀបរាប់ខាងលើហើយ អ្នកត្រូវការវិធីធម្មជាតិល្អៗ ដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាស្បែក។ ដោយអាស្រ័យទៅនឹងអាយុ និងប្រភេទស្បែក ការណែនាំខាងក្រោមនេះនឹងអាចឱ្យសម្រេចប្រយោជន៍ដល់ស្បែករបស់អ្នកមិខាន។

ធ្វើល្បាយម៉ត់ពីរមៀត និងឈើអែមដោយដាក់បន្ថែមទឹកពីរដំណក់ ហើយលាបថ្នមៗទៅលើផ្ទៃមុខរាល់ថ្ងៃ

ប្រើកម្ដៅដើម្បីសម្លាប់បាក់តេរី ដោយការដាំទឹកឱ្យពុះហើយចាក់ចូលក្នុងពែង បន្ទាប់មកយកវាមករមៀលចុះឡើងៗលើផ្ទៃមុខស្របពេលទឹកក្នុងពែងនៅក្ដៅល្មមនៅឡើយ។ ត្រូវឱ្យប្រាកដថា អ្នកបានស្ទាបទឹកនោះថាក្ដៅល្មម ដើម្បីចៀសវាងការរលាក។

ច្របាច់យកសាច់ពីផ្លែប៉េងប៉ោះ ហើយលាបវាទៅលើកន្លែងកើតមុន ឱ្យបាន៦នាទី ជារៀងរាល់យប់ បន្ទាប់មកលាងជម្រះដោយទឹកត្រជាក់។

រមៀតម៉ត់ លាយជាមួយជីអង្កាមអាចយកទៅប៉ាតលើផ្ទៃមុខឱ្យបានរយៈពេល ២០នាទី ដើម្បីព្យាបាលស្នាមលើផ្ទៃមុខ បន្ទាប់មកត្រូវលាងសម្អាតដោយទឹក។

លាយទឹកផ្កាកូលាប និងទឹកក្រូចឆ្មារក្នុងចំណែកស្មើរៗគ្នារួចលាបទៅលើស្បែក បន្ទាប់មកលាងសម្អាតដោយទឹកត្រជាក់ ក្រោយរយៈពេល ៣០នាទី។

ការធ្វើសមាធិ ការដកសង្ហើមវែងៗ និងការហាត់ប្រាណក៏មានគុណប្រយោជន៍ក្នុងការការពារការកើតមុន និងបញ្ហាស្បែកផងដែរ ពីព្រោះវាជាវិធីដ៏ប្រសើរដើម្បីបន្ថយស្រ្ដេស៕

Read more: http://www.tryayurveda.com/blog/natural-home-remedies-acne-pimples-skin-problems/#ixzz3bLMwQel2

ដោយ ៖ សារ៉ាត