គ្រឿងផ្សំ
-ក្តាមថ្មធុនធំ ១
-ស្រាបៀរ ១ កែវ (Chivas )
-ស៊ុតមាន់ (យកតែផ្នែកស) ២ គ្រាប់
-អំបិល ១ ចុងស្លាបព្រាកាហ្វេ
-ឃិនឆាយបន្តិចបន្តួច
-ម្សៅ ស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ

វិធីធ្វើ
ដំបូង យកលាងកា្តមថ្មទាំងមូល លាងឱ្យស្អាត បកស្នូក និង កាច់ដង្កៀបចេញ រួចយក
ដង្កៀបក្តាម ដំឱ្យបែក ចំណែកសាច់ក្តាម ត្រូវកាប់ ជាដុំៗ។

បន្ទាប់មក យកស៊ុតមាន់ លាយជាមួយអំបិល និង ម្សៅស៊ុបខ្នរ ហើយវាយឱ្យសព្វ ទើប
ចាក់ ស្រាបៀរចូល និង កូរឱ្យសព្វ ទុកប្រើការ។

ចុងក្រោយ រៀបសាច់ក្តាម ក្នុងចាន ដោយស្នូកក្តាម គ្របពីលើ ចាក់គ្រឿងផ្សំទី ២ ចូល
និងដាក់ចំហុយទាល់តែឆ្អិនល្អ រួចយក ឃិនឆាយទៅតម្រៀប នៅក្បែរសាច់ក្តាម ជាការ
ស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian