CamNews

វៀតណាម រងការវាយប្រហារ ដោយកម្តៅ ក្តៅខ្លាំង ៣ ដង ត្រឹមតែ ៣ ខែ

ព័ត៌មានអន្តរជាតិ ៖​ យោងតាមសេចក្តីរាយការណ៍ ចុះផ្សាយអោយដឹងថា រយៈពេលខ្លី ត្រឹមតែ ៣ ខែ វៀតណាម រងគ្រោះជាខ្លាំងជាមួយនឹងការវាយប្រហាររលកកំដៅក្តៅខ្លាំងក្នុងទំព័រប្រវត្តិសាស្រ្ត ដល់ទៅ ៣ ដង ពោល កំដៅកើនឡើងខ្ពស់ ដល់ទៅ ៣៩,៦ អង្សា នៅថ្ងៃទី ១៦ ឧសភា នៅក្នុងទី ក្រុង ហាណូយ ខណៈថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០១៥ សីតុណ្ហភាពទីក្រុង   ហានូយ កើនឡើងកំដៅ ខ្ពស់ដល់ទៅ ៤០ អង្សាឯណោះ ។

ប្រភពសារព័ត៌មាន បន្តចុះផ្សាយអោយដឹងថា លុះនៅថ្ងៃទី ១ កក្កដា កន្លងផុតទៅថ្មីៗនេះ តាមតំ បន់មួយចំនួននៅក្នុងទីក្រុង ហាណូយសីតុណ្ហភាពកើនឡើងកំដៅខ្លាំងកើនឡើងដល់កំពូលដល់ ទៅ ៤០.1 អង្សាឯណោះ សូម្បីតែភ្នំ Ba Vi ទីកន្លែងដែលជាទូទៅ សីតុណ្ហភាព ចុះត្រជាក់ មួយឆ្នាំ ពេញនោះ ក៏សីតុណ្ហភាពកើនឡើងកំដៅដល់ទៅ ៣៩,៩ អង្សាដូចគ្នាដែរ ។  អ្វី   ដែលត្រូវបានគេ កត់សម្គាល់ជាពិសេស និង គួរអោយព្រួយបារម្ភនោះគឺថា សីតុណ្ហភាព នាដើមខែ កក្កដា  នេះ ជា ទូទៅ​នៅពេលយប់ធ្លាក់ចុះ មកនៅត្រឹមតែ ២៧-២៩ អង្សាតែប៉ុណ្ណោះ តែដឹងអីថាសីតុណ្ហភាពមិន ចុះត្រជាក់នោះទេ ពោលនៅត្រឹម ៣៤-៣៥ អង្សា នៅពេលយប់ ។

ច្រើនជាងនេះទៅទៀតកម្រិតសីតុណ្ហភាពកើនឡើងកំដៅខ្លាំងបំបែកកំណត់ត្រាប្រវត្ថិសាស្រ្តនោះ គឺ នៅខេត្ត Hoa Binh កំដៅកើនក្តៅខ្លាំងដល់ទៅ ៤០,៦ អង្សា  ខណៈខេេត្ត  Ninh Binh  កំដៅក្តៅ ខ្លាំងណាស់ដល់ទៅ ៤១,៥ អង្សាអំឡុងខែ ឧសភា កន្លង  ទៅនេះ ។ ភាគ  កណ្តាលប្រទេស វៀត ណាមឯណោះវិញ សីតុណ្ហភាពកើនឡើងកំដៅនៅក្នុងខេត្ត Con Cuong (Nghe An province)ក្តៅ ដល់ទៅ ៤២,៧ អង្សា ជាកម្រិតអង្សាដ៏ក្តៅជាទីបំផុត បំបែកកំណត់ត្រាចាស់ កើនឡើងកំដៅត្រឹម តែ ៤១,៥ អង្សា តែប៉ុណ្ណោះ ។ លោក Nguyen Duc Hoa​ អ្នកជំនាញជាន់ខ្ពស់ មកពី មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការ​ព្យាការណ៍អាកាសធាតុ អោយដឹងថា​ វៀតណាម រងនូវការវាយប្រហាររលកកំដៅ ក្តៅខ្លាំង ដែលមិនធ្លាប់ជូបប្រទះដល់ទៅ ៣ ដង ក្នុងកំឡុងពេលខ្លី  ។  លោក Hoa " សីតុណ្ហភាព ក្តៅខ្លាំងនឹងបន្តមាននៅភាគខាងជើង ប្រទេស អំឡុងខែ កក្កដា នេះ​   ប៉ុន្តែ​មិនក្តៅខ្លាំង ដូចពេល កន្លងទៅនោះទេ" ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ vietnamnet