CamNews

ព័ត៌មានលម្អិត៖ ជនដៃដល់ជា​និស្សិតនៅ RUPP ចាក់សម្លាប់​ស្រ្តីយោធា នៅតាមផ្លូវ មូលហេតុ មកពីខឹង

(ភ្នំពេញ)៖ មន្រ្តីនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា អំពើឃាតកម្មចាក់សម្លាប់​ស្រ្តីយោធាក្រសួង​ការពារជាតិម្នាក់ បណ្តាលប្រកាច់​ស្លាប់នៅតាមដងផ្លូវ បណ្តាលឲ្យមាន ការភ្ញាក់ផ្អើលពីសំណាក់ ប្រជាពលរដ្ឋនៅទឹកដីខណ្ឌទួលគោកនោះ មូលហេតុពិតប្រាកដ គឺផ្តើមចេញពីជនដៃដល់ខឹងនឹងជនរងគ្រោះ ឲ្យតែពេលឃើញរូបគេ តែងតែស្តោះទឹកមាត់ និងងាកមុខចេញ។ ជនដៃដល់មានឈ្មោះ ម៉ី គឹមហេង ហៅដំ អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី១ (គណិតវិទ្យា) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ស្នាក់នៅផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ ក្រុមទី១៦ ភូមិ៣ សង្កាត់ផ្សារដេប៉ទី១ ខណ្ឌទួលគោក ខណ្ឌទួលគោក។ ដោយឡែក ជនរងគ្រោះឈ្មោះ លី ដាវី ហៅច្រឹប ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរយោធា (នាយកដ្ឋានយោធា-ស៊ីវិល) ស្នាក់នៅផ្ទះលេខ៣២បេ ផ្លូវលេខ១៦២ ក្រុមទី១២ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

មន្រ្តីនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការដឹកនាំពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាល​រាជធានី​ភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ ក្រុមទី១៦ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ពីបទឃាតកម្មគិតទុកជាមុន (ចាក់នឹងកូនកាំបិតចុងស្រួចបណ្តាលឲ្យស្លាប់) ប្រព្រឹត្តនៅចំណុចមុខផ្ទះវីងវេរលុយ ពេជ ជូលី ដែលមាន​ទីតាំងផ្ទះលេខ១២ ផ្លូវលេខ២១៩ ក្រុមទី២៣ ភូមិ-សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល0១០៖១៥នាទី។ តាមដំណើររឿង ក្រោយពីមាន​ករណីឃាតកម្មខាងលើនេះ បានកើតឡើង ក្រុមប្រតិបត្តិការទាំងអស់ បានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដោយប្រើប្រាស់វិធានការជំនាញ​រហូតកំណត់​បានអត្ត​សញ្ញាណជន​សង្ស័យ ហើយឈាន​ទៅដល់ការឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ី គឹម ហេង ហៅដំ បានអះអាងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ខ្លួនពិតបាន​ពិតជាបានប្រើកូនកាំបិតចុងស្រួច ចាក់សម្លាប់ជនរងគ្រោះឈ្មោះ លី ដាវី ហៅច្រឹប ពិតប្រាកដមែន ដោយផ្តើមចេញពីទង្វើរបស់ជនរងគ្រោះ ​បានរើសអើងមើលងាយខ្លួន រាល់ពេលដែលឃើញមុខ ខ្លួនពេលណាតែងតែស្តោះទឹកមាត់ និងងាកមុខចេញ ធ្វើឲ្យខ្លួនមាន​ការគំនុំគុំគួន រហូតដល់យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ខ្លួនបានរៀបចំគម្រោង លុះព្រឹកឡើង ពេលដែលជនរងគ្រោះបានដើរចេញពីផ្ទះទៅផ្សារទិញម្ហូប ខ្លួនក៏ជិះម៉ូតូតាម ហើយស្ទាក់ពីមុខ​ធ្វើសកម្មភាព ចាក់ជនរងគ្រោះបណ្តាលស្លាប់តែម្តង។ បើតាមមន្រ្តីនគរបាល ក្រោយការចាប់ខ្លួន កម្លាំងរបស់យើងបានដកហូតវត្ថុតាងរួមមាន៖ កូនកាបិតចុងស្រួចដងពណ៌ខ្មៅ ចំនួន១ ម៉ូតូមួយគ្រឿងម៉ាក Honda Click ពណ៌ខ្មៅ តែម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BN-5664 មួកសុវត្ថិភាពពណ៌ខ្មៅ១ អាវដៃវែងក្រឡាឈើត្រង់ពណ៌ស្វាយ​លាយខ្មៅមាន ផ្លាកក SVR និងខោជើង​វែងពណ៌ខ្មៅ១ និងស្បែកជើងខ្សែជំពាមពណ៌ខ្មៅខ្សែ​ពណ៌ក្រហម១គូ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី