មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹង គុណប្រយោជន៍ដ៏អស្ចារ្យនៃផ្លែត្រសក់នោះទេ ។ នៅពេលដែលអ្នកដឹងថា វាមានប្រយោន៍ដល់សុខភាពបែបណានោះ អ្នកប្រាកដជាចង់ដឹងពីរបៀបរៀបចំវាធ្វើជាអាហារសម្រាប់គ្រួសារហើយ ។ តោះមកដឹងពីគុណប្រយោន៍ចំពោះសុខភាពពីផ្លែត្រសក់ទាំងអស់គ្នា!

ញ៉ាំត្រសក់ ជួយរក្សាជាតិទឹកក្នុងរាងកាយ

ត្រសក់គឺជាជម្រើសដ៏ប្រសើរ ប្រសិនបើអ្នកមិនចូលចិត្ដញ៉ាំទឹក ដោយសារតែវាមិនសូវមានរសជាតិដូចភេសជ្ជៈដទៃ។ ដោយសារតែត្រសក់ ផ្ទុកជាតិទឹក ៩០% ទើបការទទួលទានត្រសក់ ជួយឱ្យរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន។ លើសពីនេះ អ្នកអាចទទួលទានវាជាចំណិត កិនធ្វើទឹកក្រឡុក ឬគៀបយកទឹក ដើម្បីធ្វើឱ្យវាមានរសជាតិកាន់តែឆ្ងាញ់ និងស្រស់ៗ ។

ត្រសក់ជាជម្រើសដ៏ប្រសើរសម្រាប់ព្យាបាលសម្រស់

ត្រសក់ មានផ្ទុកសារធាតុ Silica ដែលជួយរក្សាឱ្យសក់ និងក្រចកភ្លឺរលោង និងមានសុខភាពល្អ ។ សារធាតុ Sulfur ខ្ពស់នៅក្នុងត្រសក់ ក៏ជួយឱ្យសក់ដោះលឿនផងដែរ ។ ប្រសិនបើអ្នកកិនត្រសក់ ហើយលាបទៅលើស្បែលរបស់អ្នករយៈពេល ២០ នាទី វានឹងជួយកាត់បន្ថយស្នាមអុជខ្មៅ និងមុនក្បាលខ្មៅ ខណៈពេលធ្វើឱ្យស្បែករបស់អ្នកមានសំណើម និងស្រស់ស្រាយ ។

ជួយបំបាត់ភាពហេវហត់អស់កម្លាំង

ត្រសក់ផ្ទុកវីតាមីនB ខ្ពស់ ដែលអាចជួយបង្កើនកម្រិតថាមពលរាងកាយរបស់អ្នក ជួយឱ្យធូរស្រាលអាការៈឈឺក្បាល និងបំបាត់ការហេវហត់អស់កម្លាំងបានយ៉ាងលឿន និងងាយស្រួល។ គ្រាន់តែលោកអ្នកពិសាត្រសក់ពីបីដុំនៅពេលព្រឹក ឬដាក់បន្ថែមត្រសក់ទៅក្នុងភេសជ្ជៈរបស់អ្នក អារម្មណ៍មិនស្រួលក្នុងខ្លួន នឹងបាត់ទៅជាមិនខាន ។

ត្រសក់ជួយដោះស្រាយបញ្ហាអញ្ចាញ

ដើម្បីឱ្យអញ្ចាញធ្មេញមានសុខភាពល្អ សូមទទួលទានទឹកត្រសក់មួយកែវឱ្យបានរាល់ថ្ងៃ ។ សារធាតុ Phytochemical នៅក្នុងត្រសក់ មានគុណសម្បត្ដិប្រសើរ សម្រាប់កាត់បន្ថយខ្យល់ដង្ហើមមិនល្អ ។ ដើម្បីឱ្យខ្យល់ដកដង្ហើមប្រហើរ និងស្រស់ថ្លា សូមបៀមត្រសក់មួយចំណិត នៅក្នុងមាត់របស់អ្នក ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth