Nokia ទើបតែធ្វើការដាក់ពាក្យប្តឹង Apple នៅប្រទេសអាឡឺម៉ង់ និងសហរដ្ឋអាមេរិច លើការចោទប្រកាន់ថាបានរំលោភបំពាន កម្មសិទ្ធិបញ្ញាចំនួន៣២ ផ្សេងគ្នា ស្ថិតក្នុងបណ្តាផ្នែកដូចជា អេក្រង់ បង្ហាញពន្លឺ, ផ្ទៃ interface, Software, អង់តែង, Chipset, Decode វីដេអូ...។

Nokia បានឲ្យដឹងបន្ថែមថា “បន្ទាប់ពីច្រើនឆ្នាំធ្វើការចរចារ និងខិតខំប្រឹងប្រែងដើម្បីឈានទៅដល់កិច្ចព្រមព្រៀងមួយជាមួយនឹង Apple ប៉ុន្តែមិនទទួលបានជោគជ័យ ថ្មីៗនេះ ពួកខ្ញុំចាំបាច់ត្រូវការពារផលប្រយោជន៍របស់ខ្លួន”។

បច្ចុប្បន្ន Nokia កំពុងតែមានប័ណ្ណប៉ាតង់ជាច្រើន នៅក្នុងដៃ។ បន្ទាប់ពីពួកគេបានទិញនូវក្រុមហ៊ុនពីរគឺ NSN និង Alcatel-Lucent ចំនួននោះ កាន់តែកើនឡើងថែមទៀត ជាពិសេសគឺស្ថិតក្នុងវិស័យទូរគមនាគមន៍ ឧបករណ៍ចល័ត។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១១ Nokia បានធ្លាប់យល់ព្រមឲ្យ Apple ប្រើប្រាស់នូវប័ណ្ណប៉ាតង់របស់ខ្លួនមួយចំនួន ប៉ុន្តែនៅមានមួយចំនួនផ្សេងទៀត Nokia មិនបានយល់ព្រមផ្តល់លិខិតអនុញ្ញាតដល់ Apple ឡើយ៕

ប្រែសម្រួល៖ មង្គល
ប្រភព៖ Nokia, Tinhte