(ពោធិ៍សាត់)៖ មន្ត្រីដែលបម្រើការងារ ក្នុងសាលាខេត្តពោធិ៍សាត់ម្នាក់ បានធ្លាក់ពីលើដំបូលផ្ទះបាក់កស្លាប់ ខណៈកំពុងឡើងទៅមើលជាងតសំយ៉ាបផ្ទះ បន្សល់ទុកប្រពន្ធ និងកូន។

ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងព្រឹកថ្ងៃទី២៤នេះថា ជនរងគ្រោះដែលធ្លាក់ពីលើដំបូលផ្ទះបាក់កស្លាប់នោះ មានឈ្មោះ ម៉ៃ នីម ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាមន្ត្រីបម្រើការងារក្នុងសាលាខេត្តពោធិ៍សាត់ នៅទីចាត់ការអន្តរវិស័យ មានប្រពន្ធឈ្មោះ ឆន ចិន អាយុ ៣៣ឆ្នាំ និងកូនឈ្មោះ នឹម បញ្ញា អាយុ ០៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅលើដំបូល ដើម្បីមើលជាងតសំយ៉ាបផ្ទះ តែដោយមេឃកំពុងតែភ្លៀងផងនោះ មិនដឹងជាយ៉ាងម៉េច ក៏រអិលធ្លាក់ពីលើផ្ទះរបួសធ្ងន់ (បាក់ក) តែម្តង។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ កាលពីវេលាម៉ោង ២៖៥៣នាទីទៀបភ្លឺ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមានការចូលរួមពីបងប្អូនសាច់ញាតិនៃសព និងមន្ត្រីសាលាខេត្តពោធិ៍សាត់ជាច្រើននាក់ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី