គេហទំព័រ SamMobile ទើបតែបង្ហើបឲ្យឃើញនូវរូបភាពថតស្រ្គ៊ីន រួមជាមួយនឹងវីដេអូខ្លីមួយ ដែលបាន បង្ហាញឲ្យឃើញពី interface នៃវើហ្សិនអាប់ឌេតថ្មី Android Lollipop 5.0 សម្រាប់ Galaxy Note 3។ មុននេះរូបភាពមួយចំនួន ស្តីពីវើហ្សិនអាប់ឌេតសម្រាប់ Galaxy S4 និង S5 ក៏បានលេចចេញចចាម អារាមផងដែរ។

...អាន៖ iPhone 7 នឹងផ្តោតខ្លាំងលើកាមេរ៉ា ដែលគុណភាណរូបថត ដូចទៅនឹងរូប ថតចេញពី ម៉ាស៊ីនថត DSLR?

បើនិយាយពីការសង្កេតមើលជារួម បណ្តារូបភាពលើកនេះ គឺមានភាពស្រដៀងគ្នាច្រើន បើប្រៀប ជាមួយ interface របស់ Android Lollipop សម្រាប់ Galaxy S4 និង S5។ Material Design គឺជាភាសា រចនាម៉ូតឈានមុខ រួមជាមួយការអភិវឌ្ឍន៍ជាមួយនឹង interface អ្នកប្រើប្រាស់ TouchWiz។ ក្រៅពី នេះ រូបភាពក៏បានបង្ហាញឲ្យឃើញថា វើហ្សិនអាប់ឌេតថ្មីនេះ នឹងផ្លាស់ប្តូរនូវស្ទីល និងពណ៌ Font អក្សរ នៅក្នុង Setting ទន្ទឹមនឹងនោះវាក៏បានបង្កើននូវសមត្ថភាពប្រើមុខងារច្រើនផងដែរ។

...អាន៖ មិនធម្មតា៖ ស្មាតហ្វូនអាមេរិចមួយនេះ ប្រើបានទាំង Android និង Windows Phone

Samsung នៅមិនទាន់បានបង្ហើបឲ្យដឹង ពីពេលវេលាផ្លូវការ នៃការដាក់ចេញនូវវើហ្សិនអាប់ឌេតនេះ នៅឡើយទេ។ កត្តានេះបានធ្វើឲ្យសាធារណជន អ្នកកំពុងប្រើប្រាស់ស្មាតហ្វូនត្រកូល Note ថ្មីបំផុត ពីរស៊េរីគឺ Note 3 និង Note 4 នៅតែទន្ទឹងរង់ចាំ។ បើតាមការរំពឹងទុក វើហ្សិនអាប់ឌេត Android Lollipop នឹងត្រូវបាន Samsung ដាក់ចេញនៅដើមឆ្នាំ ២០១៥ ជាមួយនឹងការផ្លាស់ប្តូរគួរឲ្យកត់ សំគាល់។

...អាន៖ ឮថា iPhone 7 នឹងមានអេក្រង់ធំជាង ៥,៥អ៊ីន ហើយថែមទាំងអាចបញ្ចាំង Slide បានទៀតផង?

ខាងក្រោមនេះ គឺជារូបភាពមួយចំនួនស្តីពី វើហ្សិន Android Lollipop សម្រាប់ Galaxy Note 3:

...អាន៖ ឮថា Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 4K និងកំរិតដង់ស៊ីតេភិចហ្សែលឡើងដល់ 700 ppi ច្បាស់យ៉ាងណាទៅហ្ន៎?

<object width="500" height="400" data="http://www.youtube.com/v/UmFRLu_mSCQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/UmFRLu_mSCQ&rel=1" /></object>

ប្រែសម្រួល៖ សិលា
ប្រភព៖ SamMobile, Zing