នៅក្នុងអង្គភាព និងបណ្តាញភាគច្រើន នាពេលបច្ចុប្បន្ននេះ ការភ្ជាប់បណ្ដាញអ៊ីនធឺណេត គឺជាជម្រើសបន្ថែមដ៏សំខាន់។ អង្គភាពភាគច្រើន ដែលមានបរិយាកាសការងារជាបណ្ដាញ ជាចាំបាច់គួរផ្តល់ឱ្យបុគ្គលិក ឬអ្នកប្រើប្រាស់របស់ខ្លួននូវសំណុំបែបបទនៃការតភ្ជាប់ ទៅកាន់ បណ្ដាញអ៊ីនធឺណិត។

សារអេឡិកត្រូនិក និងគេហទំព័រ បានវិវត្តទៅជាយន្តការដ៏សំខាន់ សម្រាប់អង្គភាពមួយចំនួនធំ។ ការតភ្ជាប់បណ្ដាញអ៊ីនធឺណិត គាំទ្រដល់អាជីវកម្មរបស់ក្រុមហ៊ុន បានច្រើនយ៉ាង ។ បុគ្គលិកក្រុមហ៊ុន ប្រើប្រាស់អ៊ិនធឺណិតសម្រាប់ហេតុផលច្រើនយ៉ាងរួមមានដូចខាងក្រោម៖

ការឆ្លងឆ្លើយអ៊ីម៉ែល ជាមួយបុគ្គលិកផ្សេងទៀត នៅការិយាល័យសាខាផ្សេងៗគ្នា និងជាមួយដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់។

ចូលដំណើរការបណ្តាញមូលដ្ឋាន(LAN) នៅពេលធ្វើការពីផ្ទះមក។

ស្វែងរកព័ត៌មានមានតម្លៃ និងធ្វើការស្រាវជ្រាវដោយប្រើប្រាស់បណ្តាញអ៊ីនធឺណិត

អ្នកប្រើប្រាស់ចល័ត ប្រើអ៊ីនធឺណិត ដើម្បីចូលដំណើរការណ្តាញមូលដ្ឋាននេះ(LAN) ពីចម្ងាយ ។

ម្យ៉ាងទៀត សេវាអ៊ីនធឺណិតនេះ បានផ្ដល់ជាមធ្យោបាយសម្រាប់អង្គភាពដទៃទៀតដើម្បីភ្ជាប់ទៅកាន់ក្រុមហ៊ុន ក្នុងការអនុវត្តប្រតិបតិ្តការអាជីវកម្ម។

សារៈសំខាន់នៃសេវាអ៊ីនធឺណិត ចំពោះអង្គភាព បានធ្វើឱ្យមានការអភិវឌ្ឍ និងការអនុវត្តយុទ្ធសាស្រ្តល្អបំផុត សម្រាប់ការតភ្ជាប់បណ្តាញអង្គភាព ទៅកាន់អ៊ីនធឺណិត ដែលជាមុខងារដ៏សំខាន់សម្រាប់អង្គភាពភាគច្រើន ។ ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដែលទាក់ទងនឹងការអនុវត្តន៍ និងការគ្រប់គ្រងការតភ្ជាប់សេវាអ៊ីនធឺណិតរបស់អង្គភាព បានក្លាយជាភារកិច្ចដ៏សំខាន់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

បញ្ហាធម្មតា ដែលចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់លាស់ មុនពេលភ្ជាប់សេវាអ៊ីនធឺណិត អាចត្រូវបានអនុវត្ត រក្សាទុក និងគ្រប់គ្រងរួមមានដូចខាងក្រោម៖

តើវិធីសាស្រ្តណាខ្លះ ដែលនឹងត្រូវបានប្រើប្រាស់ ដើម្បីផ្តល់នូវការតភ្ជាប់អ៊ីនធឺណិត និងការប្រើប្រាស់អ៊ីនធឺណិត ដល់បណ្តាញរបស់ក្រុមហ៊ុន។

តើក្រុមហ៊ុន តម្រូវឱ្យមានការចូលដំណើរការអ៊ីនធឺណិត កម្រិតប៉ុនណា។

តើវិធានការសន្តិសុខ និងយន្តការចាំបាច់អ្វីខ្លះ ដែលត្រូវប្រើ និងអនុវត្តដើម្បីធានាចំពោះបណ្តាញឯកជនផ្ទៃក្នុង ពីការចូលដំណើរការ ដោយគ្មានការអនុញ្ញាត។

តើវិធានការអ្វីខ្លះ ដែលនឹងត្រូវប្រើ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិត និងអ្នកប្រើ VPN ជាក់លាក់ ចូលដំណើរការធនធានជាក់លាក់ នៅលើបណ្តាញឯកជន។

ក្រុមហ៊ុន Microsoft បានផ្ដល់យន្ដការ និងលក្ខណៈពិសេសជាច្រើន ដែលអនុញ្ញាតឱ្យអ្នកអាចអនុវត្តនូវការតភ្ជាប់សេវាអ៊ីនធឺណិត។ ការយល់ដឹងពីបច្ចេកវិទ្យា និងយន្តការ ដែលអាចប្រើបាន និងកម្រិតនៃការតភ្ជាប់ និងសន្តិសុខនៃសេវាអ៊ីធឺណិត ដែលផ្ដល់ឱ្យដោយវិធីសាស្រ្តផ្សេងគ្នា គឺមានសារៈសំខាន់ខ្លាំងណាស់។

ការតភ្ជាប់បណ្តាញមូលដ្ឋាន(LAN) ទៅកាន់អ៊ីនធឺណិត អាចសម្រេចទៅបាន តាមរយៈការតភ្ជាប់ ដែលបានផ្ទេរ ដោយប្រើ NAT (Network Address Translation) ឬតាមរយៈការតភ្ជាប់ឧបករណ៍បញ្ជូន(Router) ។ ដើម្បីភ្ជាប់ការិយាល័យសាខា និងដើម្បីធ្វើឱ្យបណ្តាញរបស់អង្គភាព អាចចូលដំណើរបាន ពីទីតាំងឆ្ងាយ បណ្តាញនិម្មិតឯកជន (VPNs) និងបណ្ដាញ VPNs ពី រ៉ោតទ័រមួយ ទៅរ៉ោតទ័រមួយទៀត អាចត្រូវបានប្រើប្រាស់។

ការបញ្ជូននិន្នន័យពីចំណុចមួយ ទៅចំណុចមួយ តាមរយៈ PPTP( Point-to-Point Tunneling Protocol ), VPN tunneling protocol ឬ L2TP (Layer 2 Tunneling Protocol) អាចត្រូវបានប្រើប្រាស់ដើម្បីបង្កើត ការតភា្ជប់ VPN ។ ។ គោលការណ៍នៃការចូលដំណើរការ ពីចម្ងាយ អាចត្រូវបានប្រើដើម្បីគ្រប់គ្រងការភ្ជាប់ VPN របស់អ្នក និងធានាសុវត្ថិភាពនូវការតភ្ជាប់ទាំងនេះ។ វិធីសាស្រ្តផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងការអ៊ិនគ្រីប អាចត្រូវបានប្រើដើម្បីធានាសុវត្ថិភាពការតភ្ជាប់ VPN ។ ដូចគ្នានេះផងដែរ សេវាផ្ទៀងផ្ទាត់ភាពត្រឹមត្រូវអ៊ីនធឺណិត (IAS) អាចត្រូវបានប្រើដើម្បីផ្ដល់ការផ្ទៀងផ្ទាត់នូវភាពត្រឹមត្រូវរបស់អ្នកប្រើប្រាស់ថ្នាក់កណ្តាល ការផ្ដល់សិទ្ធិប្រើប្រាស់ និងគណនេយ្យ ព្រមទាំងសវនកម្ម។ IAS អាចត្រូវបានរួមបញ្ចូល ជាមួយនឹងការចូលដំណើរការពីចម្ងាយ និងសេវា Router (RRAS) នៃម៉ាស៊ីនបម្រើរបស់ Windows 2003 ។

ដើម្បីភ្ជាប់បណ្តាញ ឬបណ្តាញមូលដ្ឋាន(LAN) ទៅកាន់អ៊ីនធឺណិត អ្នកអាចប្រើវិធីសាស្រ្តទាំងពីរដូចខាងក្រោមនេះ៖

រ៉ោតទ័រ ដែលធ្វើជាផ្លូវចរាចរណ៍ ទៅកាន់អ៊ីនធឺណិត និងពីអ៊ីនធឺណិតមកវិញ។

សេវាផ្ទេរមួយចំនួនដូចជា បណ្តាញ NAT (Network Address Translation) ដើម្បីផ្ទេរចរាចរបណ្តាញផ្ទៃក្នុងឯកជន ទៅកាន់ចរាចរណ៍សាធារណៈ ដែលអាចត្រូវបានបញ្ជួន នៅលើអ៊ីនធឺណិត ៕

អត្ថបទ៖ សារ៉ាត

ប្រភព៖ tech-faq