(ភ្នំពេញ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX 330 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AF-9779 បើកបរដោយបុរសរូបសង្ហាម្នាក់ ដែលគេស្គាល់ថា ជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ លោក អាន គុនកូឡា ក្នុងល្បឿនលឿន ក៏បានជ្រុលចង្កូតទៅបុកជាមួយខឿន ផ្លូវក្រោមដីស្ពានអាកាសទិចណូ បណ្តាលឲ្យដាច់ក្រឡេកង់មុខ បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាំងពាក់កណ្ដាលយប់។

បើតាមប្រភពពីអ្នកឃើញ ហេតុការណ៍គ្រោះថ្នាក់ខាងលើ បាននិយាយឲ្យដឹងថា នៅវេលាម៉ោង ១១៖២៥ នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ រថយន្តឡិចស៊ីសRX 330 របស់តារាចម្រៀងប្រុស ប្រចាំផលិតកម្មសាន់ដេ លោក អាន គុនកូឡា បានបើកក្នុងល្បឿនយ៉ាងលឿន ទិសដៅតាមបណ្តោយ ផ្លូវលេខ២៨៩ ពីជើងទៅត្បូង ឆ្លងកាត់ផ្លូវក្រោមដី ស្ពានអាកាសទិចណូ ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តបួងចង្កួតមិនទាន់ក៏បានជ្រុលទៅបុកជាមួយរនាំងខឿនផ្លូវ បណ្តាលឲ្យរថយន្តខូចបើកទៅមុខលែងរួចតែម្តង។

ប្រភពខាងលើបាននិយាយថា ក្រោយពីបង្កហេតុ អ្នកបើបររថយន្តដែលត្រូវគេស្គាល់ ជាតារាចម្រៀងលោក អាន គុណកូឡា ពុំបាននៅចាំដោះស្រាយ ឬទទួលខុសត្រូវចំពោះទង្វើ ដែលខ្លួនបង្កនោះទេ។ ផ្ទុយទៅវិញបែជាតារាប្រុសរូបនេះ បានបើកទ្វាចុះពីលើរថយន្តហើយព្យាយាម ដើរគេចចេញពីកន្លែង កើតហេតុទៅបាត់ ដោយទុកតែរថយន្ត នឹងមិត្តភក្តិរួមដំណើរម្នាក់ទៀត នៅចាំដោះស្រាយតែប៉ុណ្ណោះ។

បើតាមប្រភពខាងលើ បានដាក់ការសង្ស័យ លើកតារាប្រុសលោក អាន គុណកូឡា ថាគ្រោះថ្នាក់នេះ អាចបណ្តាលមកពីការធ្វេសប្រហែស នឹងបើកបរក្នុងស្ថានភាពស្រវឹងក៏ថា បានព្រោះមកដល់ចំណុចកើតហេតុ គេសង្កេតឃើញរថយន្តពុំបានបន្ថយល្បឿនឡើយ។ គេហទំព័រ Khmer TALKING នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះមិនអាចទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីលោក អាន គុណកូឡា បានទេ ព្រោះលេខទូរស័ព្ទប្រព័ន្ធ០៨១ ដែលលោកធ្លាប់ប្រើត្រូវបានបិទ។ ដូច្នេះ Khmer TALKING រង់ចាំស្វាគមន៍ ចំពោះការចេញមុខបកស្រាយ ពីតារាប្រុសរូបនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី