ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ផ្ដល់ប្រាក់ជាលើកដំបូងចំនួន ៥.០០០ដុល្លារ ដល់គ្រួសារជនរងគ្រោះ ដែល បានស្លាប់នៅក្នុងឧប្បត្តិហេតុ ធ្លាក់យន្ដហោះ MH17 នៅប្រទេស អ៊ុយ ក្រែន នេះ បើយោង តាម ការប្រកាសអោយដឹងរបស់ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នៅលើ ទ្វីតធើ របស់ ខ្លួន នាល្ងាចថ្ងៃទី២១ កក្កដានេះ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន សឹង្ហបុរី channelnewsasia ក៏បានចុះផ្សាយ អោយដឹងផងដែរថា សេចក្តីថ្លែងការណ៍ ពីក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បញ្ជាក់ក្តែងៗ អោយដឹងថា កញ្ចប់ថវិការ ត្រូវ បានរៀបចំ រួចជាស្រេច ដើម្បីបម្រុងទុក ទៅនឹងតម្រូវការចាំបាច់ ដោយនៅក្នុងនោះ ជាលើកដំបូង នឹង មានការផ្តល់ជូន គ្រួសារជនរងគ្រោះ ជាជំនួយបឋម ខណៈពួកគេ អាចនឹងជួបវិបត្តិហរិញ្ញវត្ថុ ក្នុងមួយ គ្រួសារទទួលបាន ៥ ពាន់ដុល្លារ ខណៈនេះ គឺជាកាយវិការ សុឆន្ទៈ ។

សូមបញ្ជាក់ថា យន្តហោះ Boeing 777 ជើង ហោះហើរ MH17 ត្រូវបានគេបាញ់ទម្លាក់ ដោយគ្រាប់មី ស៊ីល កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា កន្លងទៅ នៅ តំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ជា តំបន់ ដែលត្រូវបាន គ្រប់គ្រង ដោយពួក ឧទ្ទាមគាំទ្ររុស៊្សី មនុស្សចំនួន ២៩៨នាក់ជិះលើ យន្តហោះ ត្រូវស្លាប់ទាំងអស់ បន្ទាប់ពីធ្វើដំណើរហោះហើរ ចេញពីក្រុង Amsterdam ប្រទេស ហូឡង់ ឆ្ពោះទៅ កាន់ទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ។

គួររំឭកថា នេះជាករណីលើកទី ២ ហើយ នាដើម ឆ្នាំនេះ នៃការគ្រោះថ្នាក់ យន្តហោះ មកពីក្រុមហ៊ុនអា កាសចរណ៍ម៉ាឡេស៊ី ពោល យន្តហោះ គ្រឿងទី ១ ជើងហោះហើរ MH370 បានបាត់ខ្លួនកាលពីថ្ងៃទី ៨ មីនា កន្លងទៅនេះ ដោយអាថ៍កំបាំង រហូតមកដល់ ពេលបច្ចុប្បន្នភាព ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និង channelnewsasia