ថ្មីៗនេះគណនី evleaks ទើបតែបង្ហើបឲ្យដឹងថា Samsung Galaxy Note 6 (ឬក៏ជា Galaxy Note 7 បើសិនជាពួកគេ បោះបង់ចោលលេខ ៦ ដូចនឹងបណ្តាព័ត៌មានចចាមអារ៉ាម ដើម្បីឲ្យដូចគ្នានឹងស៊េរី ត្រកូល S ដែលបានបង្ហាញខ្លួនក្នុងឆ្នាំដូចគ្នា) វានឹងធ្វើការបង្ហាញណែនាំខ្លួននៅថ្ងៃទី២ ខែសីហា ខាងមុខនេះ។ ពេល evleaks បង្ហើបឲ្យដឹងដូច្នេះហើយ លទ្ធភាពច្រើនព័ត៌មានចចាមអារ៉ាមដែល បាននិយាយថា Samsung បានបង្ខិតពេលវេលាក្នុងការបង្ហាញខ្លួន Note 7 មុនកាលកំណត់មួយឆ្នាំ (ពោលគឺនៅក្នុងខែ កក្កដា) គឺលែងត្រឹមត្រូវទៀតហើយ។

(រូបតំណាង)

Samsung Galaxy Note 6 (ឬ Galaxy Note 7) លទ្ធភាពដែលវានឹងមានបំពាក់នូវសមត្ថភាពអាច ការពារជម្រាបទឹក និងការហុយចូលនៃធូលី មានទំហំ RAM 6GB DDR4 បង្កើតលើដំណើរការ 10nm ប្រើប្រាស់បន្ទះឈីប SnapDragon 823 និងបំពាក់នូវ Feature ល្អៗជាច្រើនទៀត។ ទន្ទឹមនឹងនោះ យើងក៏ធ្លាប់បានឮព័ត៌មានចចាមអារ៉ាម ដែលថា ម៉ូដែល Lite នៃ Galaxy Note 7 ក៏បំពាក់នូវឈីប SnapDragon 820 និងមាន RAM 4GB ពោលគឺខ្លាំងស្មើនឹង flagship របស់បណ្តាក្រុមហ៊ុនផលិត ស្មាតហ្វូនដទៃផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននេះផងដែរ៕

- អានអត្ថបទ៖ Acer បង្ហាញណែនាំ Laptop កូនកាត់ពីរម៉ូដែល ប្រើ Windows 10 តម្លៃថោក ចាប់ពី ១៩៩ដុល្លារ

ប្រែសម្រួល៖ មង្គល
ប្រភព៖ evleaks, Tinhte