(ភ្នំពេញ)៖ បុរស២នាក់ បានបើកម៉ូតូយ៉ាងលឿនទៅបុកឃឿនថ្ម នៅក្នុងប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

សមត្ថកិច្ចបានរាយការណ៍ថា ជនរងគ្រោះទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយបើកម៉ូតូម៉ាកវ៉េវមួយគ្រឿង បានទៅបុកឃឿនថ្ម បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅ ជួយអន្តរាគមន៍ និងទាក់ទងទៅក្រុមគ្រួសារ មកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី