CamNews

Messi និង​ឪពុក ត្រូវ​បាន​តុលា​ការ​អេស្ប៉ាញ កាត់​ទោស​ឲ្យ​ជាប់​​គុក ២១​ខែដោយ​សារ​បន្លំ​ប្រាក់​បង់​ពន្ធ

(បាសេឡូណា)៖ កីឡាករបាល់ទាត់ជនជាតិអាហ្សង់ទីន Lionel Messi របស់ក្លឹបអាជីព FC Barcelona និងឪពុករបស់ខ្លួន លោក Jorge Messi ត្រូវ​តុលា​ការ​អេស្ប៉ាញ សម្រេច​កាត់​ក្តី​ឲ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល ២១ខែ (ជិត២ឆ្នាំ) ពីបទបន្លំ​ប្រាក់​បង់​ពន្ធ​នៅ​ចន្លោះ​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៩ នា​ពេល​កន្លង​មក​។

សារព័ត៌មាន BBC របស់អង់គ្លេស បានចេញផ្សាយនៅល្ងាចថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០១៦ នេះថា តារាបាល់ទាត់ ឆ្នើម វ័យ​២៩​ឆ្នាំ Messi រួម​ជា​មួយ​ឪពុក​របស់​គេ បាន​លួច​បន្លំ​ពន្ធ​គិត​ជា​ទឹកប្រាក់ប្រមាណ ៤.៦លានដុល្លារអាមេរិក ដែលជាការបិទបាំងប្រាក់​ចំណូល​របស់​គេ ដែល​បាន​មក​ពី​ការ​លក់​សិទ្ធិ​រូប​ភាព ទៅ​ឲ្យ​ក្រុម​ហ៊ុន Belize និង​ប្រទេស​អ៊ុយ​រូ​ហ្គាយ ក្នុងចន្លោះឆ្នាំ២០០៧ និង ២០០៩ នេះបើយោងតាមចៅក្រម បានថ្លែងឲ្យដឹងក្នុងពេលជំនុំជំរះក្តី។

ទាំង Messi និងឪពុករបស់គេ ត្រូវបានរកឃើញគណនីមិនប្រក្រតីចំនួន ៣ ពីការបន្លំប្រាក់បង់ពន្ធរបស់ពួកគេ ត្រូវបានរកឃើញដោយតុលាការ​ស្ថិត​ក្នុង​ទី​ក្រុង Barcelona នា​ថ្ងៃ​ពុធ ទី០៦ កក្កដានេះ គ្រាដែលកីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់​ទីន​មួយ​នេះ បាន​ប​ដិសេធ​ថា «រូប​គេ​មិន​ដឹង​អី​សោះ» អំពី​ការ​រៀប​ចំ​ហិរញ្ញ​វត្ថុ​របស់​គេ​ឡើយ ដោយ​បាន​លើក​ឡើង​ថា គេជាកីឡាករបាល់ទាត់មួយរូប ដោយមិនបានដឹង​ពី​ច្បាប់​ជ្រៅ​ជ្រះ​របស់​អេ​ស្ប៉ាញ​ឡើយ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង