ភ្នំពេញ ៖ ដោយសារតែការធ្វេស ប្រហែស របស់មន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកប្រា ខណ្ឌមានជ័យ
បានធ្វើឱ្យជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងសកម្មភាព ឡើងលួចទ្រព្យ សម្បត្ដិប្រជាពលរដ្ឋ
ហើយត្រូវចាប់ខ្លួនយក មកឃុំ នៅប៉ុស្ដិ៍នគរបាលព្រែកប្រាដកកាំ ភ្លើងរបស់មន្ដ្រីនគរបាល ពី
ថតតុ រួចហើយ បាញ់ចំក្បាលសម្លាប់ខ្លួនឯងនៅក្នុងប៉ុស្ដិ៍ ព្រែកប្រា បង្កឱ្យមានការភ្ញាក់ផ្អើល
យ៉ាង ខ្លាំង កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា ជនសង្ស័យ ឃឹម រ៉ា អាយុ
២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ អង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្ដព្រៃ វែង និងបច្ចុប្បន្ន
ធ្វើជាកម្មករសំណង់នៅម្ដុំ បឹងត្របែក ។

ជនសង្ស័យរូបនេះ ក្រៅពីធ្វើការសំណង់ បានបែកគំនិតឡើងលួចទ្រព្យសម្បត្ដិរបស់ ប្រជា
ពលរដ្ឋ ហើយត្រូវបានប្រជាការពារ ភូមិ ចាប់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣
វេលាម៉ោង ៨យប់ រួចហើយ ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន យកទៅឃុំខ្លួន បណ្ដោះអាសន្ន
នៅប៉ុស្ដិ៍ព្រែកប្រា។ លុះព្រឹក ឡើងនៅវេលាម៉ោង ៩ និង៣០ នាទី នាយ រងប៉ុស្ដិ៍ព្រែកប្រា
លោក ជុន សុទិវា បានទុក កាំភ្លើងនៅក្នុងថតតុរួចហើយ ដើរទៅទិញ បាយនៅខាងក្រៅ
ហូបទុកឱ្យជនសង្ស័យ នៅតែម្នាក់ឯង ពេលនោះឆ្លៀតឱកាសទៅ ដកកាំភ្លើងចេញ ពីថត
តុបាញ់ចំក្បាលស្លាប់ ភ្លាមៗមួយរំពេច ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ជំនាញរបស់ខណ្ឌ និងស្នងការបានទៅ ឥពិនិត្យ កោស
ល្យវិច្ចយនៅកន្លែងកើតហេតុ ដោយ ឡែកមន្ដ្រីនគរបាល ជាម្ចាស់កាំភ្លើងមិន ដឹងថា ទទួល
រងទោសពីថ្នាក់ដឹកនាំយ៉ាងណា នោះទេ ចំពោះការធ្វេសប្រហែសបែបនេះ ៕

<object width="500" height="400" data="http://www.youtube.com/v/qVINKkNKUvM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/qVINKkNKUvM&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល