ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២៣ ខែកុម្ភៈនេះ ថាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ប្រាក់រៀលរបស់កម្ពុជាបានឡើងថ្លៃដោយសារ តែការប្រើប្រាស់ក្នុងទីផ្សារ កើនឡើងតែយ៉ាងណាសម្តេចបញ្ជាក់ថា បើទោះតម្លៃប្រាក់រៀលកើនឡើងក្តី ប៉ុន្តែស្ថិតកម្រិតអាចគ្រប់គ្រងបាន ស្រប តាមច្បាប់ហិរញ្ញវត្ថុ គឺស្ថិតក្នុងរង្វង់ ៤០៥០រៀល ក្នុង១ដុល្លារ។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ ជាតិគ្រប់គ្រងនៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥នា មជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចថ្លែងថា «ប្រហែលជាអ្នកសេដ្ឋកិច្ច មិនបានសង្គេតទេ អំពីបញ្ហាប្រាក់រៀលឡើងថ្លៃ ក្នុងឱកាសចូលឆ្នាំចិន ហើយរដូវកាលពីនេះរហូតដល់ចូលឆ្នាំខ្មែរ ប្រាក់រៀលក៏នឹងបន្តឡើងថ្លៃទៀត។ ដូច្នេះយើងឃើញថាទោះបីកម្ពុជា អនុញ្ញាតឲ្យមានការប្រើប្រាស់រូបិយប័ណ្ណច្រើននៅក្នុងទីផ្សារ ប៉ុន្តែការទូទាត់របស់ប្រជាពលរដ្ឋភាគច្រើនគឺនៅតែ ជាប្រាក់រៀល»។

សម្តេចតេជោបានថ្លែងបន្តទៀតថា មុខឆ្នាំ២០១៤ កម្ពុជាតែដាក់អត្រាប្តូរប្រាក់ក្នុងច្បាប់ គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ ឆ្នាំនិមួយៗដោយកំណត់យក១ដុល្លារ ស្មើនឹង ៤១០០រៀល ប៉ុន្តែក្រោមមកនេះបន្ថយមកនៅត្រឹមរង្វង់ ៤០៥០ រៀលដែលក្នុងរង្វង់នេះ គឺល្អណាស់សម្រាប់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទប់ស្កាត់អតិផរិណា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល