CamNews

និស្សិតកម្ពុជា ១រូបទៀតហើយ បំបែកកំណត់ត្រា ប្រវត្តិសាស្ត្រ ជាប់ពានរង្វាន់ដំបូងបំផុត ផ្នែកកុំព្យូទ័រ

ភ្នំពេញ៖ និស្សិតកម្ពុជាម្នាក់ទៀតហើយ បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល និងស្ញប់ស្អែង បន្ទាប់ពីរូបគេដណ្តើមបានមេដាយប្រាក់ ពីការប្រកួតប្រជែងក្នុងកម្មវិធី MOSWC 2015 លើផ្នែក Microsoft Power Point 2010 កម្រិតពិភពលោក នៅសហរដ្ឋអាម៉េរិក ដែលមានបេក្ខជនមកពី១០៥ប្រទេស ចូលរួមប្រកួតប្រជែង។

យុវជនដែលសាងកិត្តិយសថ្មីជូនជាតិកម្ពុជា លើស្នាដៃបច្ចេកវិទ្យានេះ មានឈ្មោះ គង់ ឌីវីន កំពុងសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ ការទទួលបានជោគជ័យមេដាយប្រាក់ របស់យុវជនកម្ពុជា បានធ្វើឲ្យគណៈកម្មការ និងបេក្ខជនចូលរួមប្រកួតប្រជែង មានការស្ងប់ស្ងែងយ៉ាងខ្លាំងត្បិតកម្ពុជា ទើបតែមានភាពរីកចម្រើន លើប្រព័ន្ធបច្ចេកវិទ្យា តែអាចចណ្តើមជ័យជម្នះ លើបណ្តាប្រទេស ដែលមានបច្ចេកវិទ្យាជឿនលឿន និងច្រើនឆ្នាំមកហើយនោះ។

និស្សិត គង់ ឌីវីន ដែលត្រូវបានគេស្គាល់ថា ជាយុវជនដ៏ឆ្នើមម្នាក់ ដែលបានទទួលលទ្ធផលល្អផ្ទួនៗ គឺគ្រប់គ្រងតំណែងជើងឯកចំណាត់ថ្នាក់លេខ១ ព្រមៗគ្នាតែម្តងនៅក្នុងការប្រកួតប្រជែង របស់កម្មវិធី Microsoft Excel និង Microsoft Power Point ២០១០ កាលពីពេលកន្លងទៅ។ និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រូបនេះក៏បានចាកចេញពីប្រទេសកម្ពុជា ជាមួយនិស្សិត២នាក់ផ្សេងទៀត ទៅចូលរួមប្រកួតបន្តទៀត នៅក្នុងកម្មវិធីប្រកួតប្រជែងផ្នែកកុំព្យូទ័រ សម្រាប់ជ័យលាភីឆ្នាំ២០១៥ នៅសហរដ្ឋអាម៉េរិក (DALLAS,TEXAS,USA ) កាលពីថ្ងៃ ០៨ សីហា សប្តាហ៍មុននេះ។

ការប្រកួតប្រជែងប្រព្រឹត្តិទៅ នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៥ យុវជន ឌីវីន ត្រូវចូលរួមប្រកួតជាមួយនឹង បេក្ខជនដែលជានិស្សិត១០០នាក់ ផ្សេងទៀត ដែលមកពីបណ្តាប្រទេសផ្សេងៗ នៅជុំវិញពិភពលោកលើមុខជំនាញផ្សេងៗគ្នា។ ជាលទ្ធផល គង់ ឌីវីន បានធ្វើឲ្យប្រជាតិកម្ពុជា ទាំងមូលភ្ញាក់ផ្អើលនឹងសមត្ថភាព ដ៏ឈ្លាសវៃរបស់ខ្លួន។

យុវជនវ័យ ១៩ ឆ្នាំរូបនេះដណ្តើមបាននូវ តំណែងជ័យលាភីជើងឯកចំណាត់ថ្នាក់លេខ២ ព្រមទាំងទទួលបានមេដាយប្រាក់ ក្នុងកម្មវិធីប្រកួតប្រជែងដែលមានឈ្មោះថា Microsoft Office Specialist (MOS) World Championship 2015 ។ លើសពីនេះទៅទៀត និស្សិតឆ្នើមរូបនេះក៏ទទួលបានសញ្ញាប័ត្របញ្ជាក់ពី Certiport ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មតេស្ត ដ៏មានតម្លៃសម្រាប់សិក្ខាសិលា និងគ្រឹះស្ថានទូទាំងពិភពលោក ព្រមទាំងទឹកប្រាក់ ២៥០០ ដុល្លារផងដែរ។

តាមរយៈលទ្ធផលដ៏គាប់ប្រសើរនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា បើទោះបីជាប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍក៏ដោយ ក៏មានធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ អាចចូលរួមប្រកួតប្រជែងក្នុងឆាកអន្តរជាតិមិនចាញ់ បណ្តាប្រទេសអភិវឌ្ឍប៉ុន្មានដែរ។ សន្ទុះនៃការរីកចម្រើនផ្នែកអប់រំ ប្រកប​ដោយគុណភាព ឈានដល់កម្រិតស្តង់ដារ ដែលពិភពលោកទទួលស្គាល់។ សព្វថ្ងៃ គង់ ឌីវីន ជានិស្សិត​ពត៌មានវិទ្យាឆ្នាំទី ៤ ផ្នែកគ្រប់គ្រងទិន្នន័យនិងសរសេរប្រូក្រាម នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

សូមជម្រាបថា យុវជន គង់ ឌីវីន ត្រូវបានតំណាងសាកលវិទ្យាល័យពុទ្ធិសាស្ត្របញ្ជាក់ថា នឹងត្រឡប់មកដល់កម្ពុជាវិញ នៅម៉ោង១០៖០០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល