CamNews

សោកនាដកម្ម កីឡាករទៀតហើយ, ៣០នាក់ស្លាប់ ក្រោយទូកដឹកក្រុមកីឡាករបាល់ទាត់ ក្រឡាប់លិចនៅឯបឹង

(អ៊ូហ្គង់ដា)៖ មនុស្សយ៉ាងហោចណាស់ចំនួន៣០នាក់បានលង់ទឹក នៅក្រោយពេលដែលទូកផ្ទុក ទៅដោយកីឡាករបាល់ទាត់មួយក្រុម រួមជា​មួយនិងអ្នកគាំទ្រ របស់ពួកគេបានក្រឡាប់លិច នៅលើបឹងអាល់បឺត (Lake Albert) ក្នុងប្រទេសអ៊ូហ្គង់ដា។ នេះបើតាមសម្តីមន្រ្តីប៉ូលិស​អ៊ូហ្គង់ដា ដែល​ចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។

មន្រ្តីប៉ូលិសអ៊ូហ្គង់ដា ដែលនៅនឹងតំបន់កើតហេតុបានឲ្យដឹងថា ទូកដែលផ្ទុកមនុស្សណែនតាន់តាប់ខាងលើ បានដឹកមនុស្សប្រមាណជា៤៥នាក់ ហើយ​នៅពេលដែលវាបានបាត់បង់លំនឹងរួចក៏ក្រឡាប់លិច ដោយសារតែអ្នកដំណើរច្រើនគ្នាពេកបានចល័ត ទៅកាន់ផ្នែកម្ខាងនៃទូក។ ខណៈ​មក​ទល់​​ព្រឹក​​ថ្ងៃ​​ចន្ទ​នេះ ​សាកសពមនុស្សចំនួន០៩នាក់ ត្រូវបានគេរកឃើញ និងអ្នកដំណើរចំនួន១៥នាក់ទៀតត្រូវគេជួយសង្រ្គោះបានទាន់ពេល​វេលា ​ហើយ​ក្រុម​អ្នក​នេ​សាទក៏កំពុងតែស្វះស្វែង ជួយអាជ្ញាធរដើម្បីតាមរកជនរងគ្រោះជាង២០នាក់ទៀត ដែល​នៅ​តែ​បន្ត​បាត់​ខ្លួន​នៅឡើយ​ផង​ដែរ។

គួរបញ្ជាក់ដែរថា អ្នកដំណើរភាគច្រើនបានស្ថិតនៅក្នុងសភាពស្រវឹងជោគ អំឡុងពេលពួកគេធ្វើដំណើរ​នៅលើ​ទូក ដែលបានជួបគ្រោះថ្នាក់​ ហើយមនុស្សមួយក្រុមនេះ មានគោលដៅចេញពីស្រុក Buliisa ដើម្បីទៅចូលរួមការប្រកួត​បាល់​​ទាត់​មួយ​ នា​ឱកាស​នៃ​បុណ្យ​គ្រី​ស្មាស់​នៅ​ក្នុង​ស្រុក Hoima ដោយបានច្រៀងលេង យ៉ាងសប្បាយរីករាយនៅមុនពេលជួបសោកនាដកម្ម ​ដ៏​គួរ​ឲ្យ​ស្តាយ​នេះ៕

ប្រភព ៖ ប៊ីប៊ីស៊ី