CamNews

នីតិវិធី​ ចូល​គោរព​ព្រះបរមសព​សម្តេចឪ ​ធ្វើឲ្យ​មហាជន​ខកចិត្ត

ព័ត៌មានជាតិ ៖ ព្រះរាជវាំង​បាន​បើកទ្វារ​ទទួល​មហាជន​ ទូទៅ​អោយចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​
សម្តេច​ឳ​ហើយ​បន្ទាប់ពី​ព្រះ​រាជពិធី ​កាន់ទុក្ខ​រយៈ​ពេល៧ថ្ងៃ​បាន​បញ្ចប់ទៅ។ ប៉ុន្តែ ដើម្បី​អាច​ចូល
​គោរព​ព្រះ​បរមសព​របស់​ព្រះបាទ​នរោត្តម សីហនុ​ដោយផ្ទាល់​នៅក្នុង​ព្រះបរមរាជវាំង​បានគេ​ត្រូវ
ដាក់​ពាក្យសុំ​ជាមុន ពោលគឺ​ មហាជន​មិន​អាច​ចូល​បាន​ដោយ​សេរី​នោះទេ។ និ​តី​វិធី​នេះ​ធ្វើ​អោយ
​ប្រជាពលរដ្ឋ​មួយចំនួន​ខកចិត្ត​ពីព្រោះ​តែ​ពួកគេ​   យល់ថា មាន​លក្ខណៈ​ស្មុគស្មាញ​ពេក ។ យ៉ាង
ណាក៏ដោយ  បញ្ហា​សណ្តាប់ធ្នាប់​និង​សន្តិសុខ ​ត្រូវបាន​គេ​លើកយក​សំអាង​ដើម្បី​ពន្យល់​ តប​នឹង
​កង្វល់​នេះ។

ក្រោយពី​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះបាទ​នរោត្តម សីហនុ  នៅក្រៅ​ព្រះបរមរាជវាំង​អស់​
មួយ​សប្តាហ៍​កន្លងមក  ប្រជាពលរដ្ឋ​ទូទៅ​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​គោរព​ព្រះ​វិ​ញ្ញា​ក្ខ​ន្ធ ​របស់​
អង្គ​សម្តេចឪ​ដោយផ្ទាល់​នៅក្នុង​ព្រះបរមរាជវាំង។ ក៏ប៉ុន្តែ​ពួកគេ​មិនអាច​ចូល​ដោយ​សេរី​ទេគឺ​ត្រូវ
ដាក់​ពាក្យសុំ​ជាមុនសិន បើតាម​ព្រះអង្គម្ចាស់​មួយអង្គ​ដែល​សុំ​មិន​បញ្ចេញ​ព្រះនាម ការដែល​មិន​
បើកចំហ​សំរាប់​មនុស្ស​ទូទៅ​បែបនេះ  គឺ​ដោយសារ តែមាន​អ្នក​សុំចូល​គោរព​ព្រះ​បរមសព​របស់​
អង្គ​សម្តេចឪ​ច្រើនពេក មាន​ទាំង​មន្ត្រី​ក្នុងស្រុក ក្រៅ​ស្រុក និង មិត្ត​បរទេស​ផង។

នៅថ្ងៃនេះ  វិទ្យុ​បារាំង​អន្តរជាតិ​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក  ញឹក​ប៊ុន ឆៃ ដែលជា​អនុប្រ
ធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរមសព​  របស់​ព្រះមហាវីរក្សត្រ ស្តីពី​ការ
ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នោះបានទេ  ។  ក៏ប៉ុន្តែ  លោក​បាន​មានប្រសាសន៍ប្រាប់​កាសែត​ក្នុង
ស្រុក​មួយ​ថា អ្នក​ដែល​ចង់​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះមហាវីរក្សត្រ  ត្រូវដាក់​ពាក្យ និង​
ត្រូវ​ប្រាប់​ពី​ចំនួន​មនុស្ស និង​អាសយដ្ឋាន ដើម្បី​គណៈកម្មាធិការ​អាច​កំនត់​ថ្ងៃ​ជូន​ពួកគាត់​បាន ។

នីតិវិធី​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​គោរព​ស្រលាញ់​ព្រះបិតា​ ឯករាជ្យ​ជាតិ​មានការ​
ខកចិត្ត ដោយ​ពួកគាត់​យល់ឃើញថា  គ្រាន់តែ​ទៅ​គោរព​ព្រះ​បរមសព​សម្តេចឪ​សោះ ហេតុអ្វី​ក៏
មាន​នីតិវិធី​ស្មុគស្មាញ​ម្ល៉េះ។ ជាង​នេះ​អ្នកខ្លះ​ក៏បាន​លើកឡើងថាពួកគាត់​មិនដឹង​ដាក់ពាក្យ​ស្នើសុំ
​យ៉ាងម៉េច ហើយ​បើ​បានដាក់​ពាក្យ​ហើយ តើ​ពួកគាត់​ទទួល​ចម្លើយ​តាមរបៀប​ណា និង​នៅពេល
ណា​នោះទេ។

ព្រះបាទ​សម្តេចព្រះ​នរោត្តមសីហនុ បាន​យាង​សោយ​ទិវង្គត​កាលពី​ថ្ងៃទី១៥ តុលា នៅ​មន្ទីរពេទ្យ
ក្រុង​ប៉េកាំង​ប្រទេស​ចិន។ ព្រះ​បរមសព​របស់​ព្រះអង្គ​ត្រូវបាន​ដង្ហែ​មកដល់ កម្ពុជា កាលពី​ថ្ងៃ១៧
តុលា។ រដ្ឋាភិបាល​បានចេញ​សារា​ចរណ៍​ឲ្យ​កាន់ទុក្ខ​ព្រះ​បរមសព​របស់​ព្រះអង្គ​ រយៈពេល៧ថ្ងៃ។
ទើបតែ​ថ្ងៃ​ម្សិលមិញ​នេះ​ទេ   ដែល​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ព្រះរាជ​ពិធីបុណ្យ  ​ព្រះ​បរមសព​
សម្តេចឪ​ទទួល ពាក្យ​ចូល​គោរព​ព្រះ​បរមសព​ដោយផ្ទាល់​ពី​សំណាក់​មហាជន​ទូទៅ។

គួររំឭកផងដែរថា នៅ​អំឡុង​នៃ​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបិតា​ឯករាជ្យ​ជាតិ​មួយ​សប្តាហ៍កន្លង
ទៅ   បើតាម​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ  មាន​ប្រជាពលរដ្ឋ​ប្រមាណ ២៣៣ នាក់ ​បាន​ដួល
សន្លប់ និង​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ដោយសារ​តែមាន​មនុស្ស​ច្រើនពេក៕

ដោយ ៖ មង្គល
ប្រភព ៖ khmer.rfi