ក្រុងសៀងហៃៈ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ AFP ថា ក្រុមបាល់ទាត់របស់ប្រទេសចិន នឹងដាក់កំហិត ចំពោះកីឡាករ ដែលមានដើមកំណើតប្រេស៊ីល“ ៣ ទៅ ៤ នាក់ អោយចូលក្រុម ជម្រើសជាតិចិន” ។

ដោយសារ ច្បាប់ FIFA ខ្សែបម្រើប្រយុទ្ធសៀងហៃ SIPG គឺ Oscar នឹងមិនអាចលេងឱ្យប្រទេសចិនបានទេ ព្រោះគាត់បានបង្ហាញខ្លួន សម្រាប់ប្រេស៊ីល ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ ។

ប៉ុន្តែវាបង្ហាញពីការផ្លាស់ប្តូរនៃបាល់ទាត់ចិន ដែលអូស្ការបាននិយាយថា "ខ្ញុំអាចគិតអំពី (ការលេងឱ្យប្រទេសចិន) ពីព្រោះដូចដែលខ្ញុំបាននិយាយហើយថា វាពិបាកក្នុងការទៅរកក្រុមជម្រើសជាតិប្រេស៊ីលវិញ ក្នុងពេលឥឡូវនេះ ពីព្រោះខ្ញុំនៅទីនេះ (ប្រទេសចិន)" ។

អូស្ការ ដែលបានផ្លាស់ពីក្រុមតោខៀវ Chelsea ក្នុងតម្លៃខ្លួន ៦០ លានផោន កាលពីខែមករាឆ្នាំ ២០១៧ ស្របពេលគេឃើញខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល អេហ្សុងសុន និង អាឡូស៊ីអូ ( Elkeson and Aloisio) បានទទួលការកោះហៅ ដោយប្រទេសចិន អោយចូលក្រុមជម្រើសជាតិ កាលពីឆ្នាំមុន ខណៈដែលពួកគេចូលរួមប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ផងដែរ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ប្រទេសចិន ចង់ក្លាយជាក្រុមបាល់ទាត់មួយដ៏ខ្លាំងក្នុងពិភពលោក ដោយខិតខំស្វែងរក កីឡាករបរទេស ខ្លាំងៗ អោយចូលសញ្ជាតិចិន និងលេងតំណាងអោយប្រទេសចិន ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channel New Asia