លោកសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីហ្ស៊ីមូរ៉ា (Hidetoshi Nishimura) នាយកប្រតិបត្តិ វិទ្យាស្ថានស្រាវ
ជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA)មានប្រសាសន៍ថាក្នុងថ្ងៃបញ្ចប់សន្និ
សីទ ដោយស្នើអ្នកចូលរួមឆ្លើយតបនឹង វិធានការ១១ចំណុចរបស់ សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បី កសាងសហគមន៍អាស៊ានកាន់
តែសម្រេចបាន សហគមន៍អាស៊ានដែលមានសមាហរណកម្ម ការប្រកួតប្រជែង សមធម៌ និង
ភាពរឹងមាំ ។

លោកបណ្ឌិត វីលាម អូវើហូល អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យហាវើត ដ៏មាន កេរ្តិ៍
ឈ្មោះល្បីល្បាញបានកត់សម្គាល់ថាអាស៊ានមានតួនាទីយ៉ាង សំខាន់ក្នុង ប្រវត្តិសាស្ត្រ អាស៊ី និង
ពិភពលោក។ ភាពជោគជ័យដ៏ធំធេងរបស់អាស៊ានមានឥទិ្ធពលចំពោះ ពិភពលោក តាមរយៈការ
ចែករំលែក បទពិសោធមេរៀនអំពីភាពអស្ចារ្យផ្នែកសេដ្ឋកិច្ចដែលធ្លាប់ មានកន្លង មកដល់ពេល
បច្ចុប្បន្ន។

លោកបណ្ឌិតវីលាម បានអំពាវនាវអាស៊ានបន្តដំណើរដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លំនឹង
អំណាចសកលលោកថ្មី។ គាត់ជឿជាក់ថាមាគាអាស៊ានដែលប្រើអំណាចត្រជាក់ក្នុងការដោះស្រាយ
ទំនាស់ដែលបង្កការគំរាមកំហែងដល់ធនធានក្នុងតំបន់នឹងអាចធានាស្ថិរភាពនយោបាយ។

ភាពខ្លាំងរបស់អាស៊ានអាចកំណត់បានតាមស្ថានភាពសមាជិកដែលទន់ខ្សោយជាងគេ ដូច្នេះ
ចំណុចសំខាន់នៃសន្និសីទគឺត្រូវធ្វើដំណើរដើម្បីសម្រេចបានសហគមន៍ដែលមានសមធម៌ជាង
នេះថែមទៀត។

លោកបណ្ឌិតវីលាម យល់ថាអាស៊ានគួរតែពង្រឹងវិធានពាណិជ្ជកម្មនិងវិនិយោគ ក្នុងតំបន់និងគាំ
ទ្រសំណើវិនិយោគនិងពាណិជ្ជកម្មផេ្សងៗ ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងដែលអាចជម្រុញ
ប្រទេសមហាអំណាចធំៗនិងតូចៗប្រកាន់យកវិធានដែលកាន់តែប្រសើរ ។ អាថ៌កំបាំងនៃភាពជោគ
ជ័យរបស់អាស៊ានគឺកំណត់ឲ្យបានច្បាស់អំពីភាពខ្លាំងនិងភាពនៅមានកម្រិត របស់សមាគមនេះ
ដើម្បីយល់យ៉ាងច្បាស់អំពីបញ្ហាប្រឈមចម្បងៗដែលចូលរួមធ្វើអាស៊ានទទួលការគោរពកោតសរ
សើរ ជោគជ័យ និងខ្លាំងក្លា។

លោកសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីហ្ស៊ីមូរ៉ា (Hidetoshi Nishimura) នាយកប្រតិបត្តិវិទ្យាស្ថានស្រាវ
ជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA)បានរាយការណ៍លទ្ធផល វាគ្មិន សំខាន់ៗ
ដែលបានលើកឡើងថាបញ្ហាប្រឈមក្នុងការធ្វើសមាហរណកម្ម សេដ្ឋកិច្ចអាស៊ានគឺ ការគ្រប់គ្រង
កំណែទម្រង់និងសម្រេចគោលដៅប្រចាំតំបន់។បានពន្យល់ ថាការបង្កើន ភាពរឹងមាំ និងការផ្សារ
ភ្ជាប់រវាងបណ្តាសមាជិក នៅកំពុងតែជាបញ្ហាដែលត្រូវដោះស្រាយជាពិសេស ត្រូវពង្រឹង ការតាម
ដានអនុវត្តផែនការការផ្សារភ្ជាប់និងលទ្ធផលជាក់ស្តែង។ ហើយយោងតាមគុណសម្បត្តិអំពីទីតាំង
ជាយុទ្ធសាស្ត្រអាស៊ានអាចជាមូលដ្ឋាននៃបណ្តាញ ផលិតកម្មក្នុងពិភពលោក ។ បើទោះបីជាយ៉ាង
នេះក្តី ក៏ផលិតភាពពលកម្ម និងតម្លៃនៃការផ្សារភ្ជាប់សេវាកម្ម នឹងក្លាយជាចំណុចសំខាន់ក្នុងការ
សម្រេចបានតួនាទីកណ្តាលរបស់អាស៊ានក្នុងបណ្តាញផលិតកម្មសកលនេះ ដែរ ។

លោកបានបន្ថែមទៀតថា “នៅក្នុងរយៈពេលពីរថ្ងៃនេះ យើងមើលឃើញថាការសម្រេចឲ្យបាននូវ
សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ គឺជាផែនការមហិច្ឆតាមួយ ប៉ុន្តែទិដ្ឋភាពសំខាន់នៃសមា
ហរណកម្មគឺកំពុងតែដំណើរការទៅមុខបានយ៉ាងល្អប្រសើរ។ យើងត្រូវតែសម្រេច គោលដៅឆ្នាំ
២០១៥ និងពេលបន្ទាប់ ពីឆ្នាំ ២០១៥ទៀត។ ដោយសមាហរណកម្មគឺជាដំណើរការបន្តឥតឈប់
គោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវតែកំណត់ឲ្យហួសពីឆ្នាំ២០១៥ដើម្បីសម្រេចឲ្យបាន
នូវសហគមន៍អាស៊ានមួយដែលកាន់តែមានសមាហរណកម្ម ភាពប្រកួតប្រជែង សមធម៌ និងរឹងមាំ
ជាងមុន”។

នៅក្នុងឱកាសបិទសិក្ខាសាលានោះផងដែរឯកឧត្តមបណ្ឌិតស៊ូរិនពិតស៊ូវណ្ណ អគ្គលេខាធិការអា
ស៊ាន បានផ្តល់អនុសាសន៍ឲ្យផ្តល់ការវិនិយោគបន្ថែមទៀតលើវិស័យអប់រំ ការស្រាវជ្រាវ វិទ្យា
សាស្ត្របច្ចេកវិទ្យាបន្ថែមទៀត ដោយធ្វើការប្រៀបធៀបការចំណាយរបស់ អាស៊ានគឺមានចំនួនតិច
ជាងប្រទេសជប៉ុន កូរ៉េ និងចិន។ “បើយើងមិន វិនិយោគបន្ថែមលើ ការអភិវឌ្ឍធនធានមនុស្ស
ការស្រាវជ្រាវដើម្បីផលិតទំនិញ ឬសេវាថ្មីៗនោះទេ យើងនឹងជាប់ក្នុងស្ថានភាពសេដ្ឋកិច្ចប្រទេស
ដែលមានចំណូលមធ្យមជារៀងរហូតមិនអាចងើបលើសពីនេះទេ”។ប្រទេសសឹង្ហបុរីចំណាយជាង
២.៦%នៃផលទុនជាតិសរុប(GDP) សម្រាប់ធ្វើការស្រាវជ្រាវ ថ្មីៗ ដែលជាហេតុដែលអាចងើបផុត
ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើននិងការពឹងផ្អែកលើធនធានធម្មជាតិ។

ថ្លែងក្នុងសុន្ទរកថាបិទ ឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាន
គូសបញ្ជាក់ថា ដោយផ្សារភ្ជាប់ជាមួយនឹងវិស័យឯកជន ភាគីកំណត់នយោបាយសេដ្ឋកិច្ចអាស៊ាន
នឹងស្វែងរកនូវដំណោះស្រាយដែលមានលក្ខណៈឆ្លើយតបដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម និង
ពន្ធគយ ដើម្បីឲ្យក្លាយជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្ម។ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋ
មន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “នៅខែក្រោយនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំ
កំពូលវិនិយោគ និងធុរកិច្ចអាស៊ាននៅទីក្រុងភ្នំពេញ យើងផ្តល់ជាការឆ្លើយតបដ៏ពេញលេញដែល
មានរៀបរាប់អំពីអនុសាសន៍ជាគោលនយោបាយប្រៀបធៀបបែបម៉ាទ្រីសនិង ដោះស្រាយបញ្ហារបស់
ផ្នែកឯកជន ដែលពាក់ព័ន្ធនឹងការសម្របសម្រួលពាណិជ្ជកម្ម នីតិវិធីពន្ធគយ និងកែលំអ។ ភាពជា
ម្ចាស់ផ្ទះប្រធានអាស៊ានរបស់កម្ពុជានឹងបន្សល់ទុកជាកេរតំណែលក្នុងការជម្រុញ និងទទួលស្គាល់
ផ្នែកឯកជន ចូលរួមក្នុងកិច្ចសន្ទនា”៕

ដោយ ៖ សូរីយ៉ា